ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference

ចេញ​ផ្សាយ​ ១២ សីហា ២០២១ 6017

នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ជាមួយសមាជិកក្រុម ការងារបច្ចេកទេសចម្រុះ ដែលមាន ឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ១៣ និង ដៃគូអភិវឌ្ឍន៍មាន FAO, ADB, WB, WHO, WFP, GIZ, UNICEF បានចូលរួម ។ កិច្ចប្រជុំមានគោល បំណងពិនិត្យ និងវាយតម្លៃលើខ្លឹមសារសេចក្តីព្រាងចុងក្រោយនៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០។  
បន្ទាប់ពីឯកឧត្តម ជា សំណាង នាយកខុទ្ទកាល័យ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឺម ឆៃលី ប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណ:កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយអានសេចក្តីថ្លែងហេតុ រួចមក ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់លោកជំទាវ និងឯកឧត្តមដែលអញ្ជើញមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍ និងបានជម្រាបអង្គប្រជុំដោយសង្ខេបជុំវិញ សមិទ្ធផលសំខាន់ៗដែលក្រសួងសម្រេចបាននាពេលកន្លងមកដោយផ្តោតជាសំខាន់លើការធានាប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងនិរន្តរភាព។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេច ជូនអង្គប្រជុំបានជ្រាបនូវចំណុចសំខាន់ៗផងដែរអំពីផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀងដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្ត និងផែនការអនុវត្តរហូតដល់ឆ្នាំ២០៣០។ 
ឆ្លៀតយកឱកាសនេះ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធានក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងជាប្រធានគណ:ប្រតិភូកម្ពុជា ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកកោះប្រជុំថ្នាក់ជាតិសម្រាប់កិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង 
និងបណ្ឌិត Iean Russell ទីប្រឹក្សា EU-FAO/FIRST ប្រចាំក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើបទបង្ហាញសង្ខេបជុំវិញប្រធានបទនេះ និងការត្រៀមដំណើរឆ្ពោះទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី "ប្រព័ន្ធស្បៀងនៃមហាសន្និបាទអង្គការសហប្រជាជាតិ" នាពេលខាងមុខ បន្ទាប់មកសមាជិក សមាជិកានៃកិច្ចប្រជុំបានចូលរួមផ្តល់នូវទស្សនៈទាន ចក្ខុវិស័យច្នៃប្រឌិត  និងធាតុចូលសំខាន់ៗមួយចំនួនទៀត ក្នុងន័យស្ថាបនាលើខ្លឹមសារសេចក្តីព្រាងចុង ក្រោយនៃផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់ជ្រុងជ្រោយ មុនឈានទៅដល់កិច្ចប្រជុំកំពូលស្តីពី "ប្រព័ន្ធស្បៀងនៃមហាសន្និបាទអង្គការសហប្រជាជាតិ" ដែលនឹងប្រារព្ធឡើងនៅខែកញ្ញា ឆ្នាំ២០២១  នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 
ដោយឡែក ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំនាពេលនេះ បន្ថែមពីលើចំណុចគន្លឹះមួយចំនួនក៏ដូចជាទស្សនៈ ចក្ខុវិស័យ និងធាតុចូលសំខាន់ៗដែលទទួលបានពីវាគ្មិននៃអង្គប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរសូមឱ្យឯកឧត្តម ហ៊ាន វណ្ណហន និងឯកឧត្តម សុខ ស៊ីឡូ សហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់រៀបចំធ្វើការកែសម្រូលសេចក្តីព្រាងនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយ៉ក នាពេលខាងមុខនេះ ឲ្យបានគ្រប់ជ្រុងជ្រោយទៅតាមមតិយោបល់ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះ ក្នុងឆន្ទ:យ៉ាងមុតមាំថានឹងធានាឲ្យបានប្រព័ន្ធស្បៀង មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងផ្តល់ឱកាសប្រកបរបរចិញ្ចឹមជីវិតដោយសមធម៌ ជាពិសេសសម្រាប់យុវជនដែលមានគំនិតច្នៃប្រឌិត វៃឆ្លាត កសិករក្រីក្រ ជនងាយរងគ្រោះ តាមរយៈការបង្កើនផលិតភាព ពិពិធភាវូបនីយកម្មកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងបង្កើនប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ជនងាយរងគ្រោះ ព្រមជាមួយការគិតគូរអំពីការតាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាព  នៃការអនុវត្តផែនទីបង្ហាញផ្លូវនេះទៅតាមដំណាក់កាលនីមួយៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 501

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 612

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 632

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 630

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 671

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 662

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 664

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 646

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...