ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 137

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និង​ការ​ប្រើ​ប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់ ជូនដល់អាជ្ញា​ធរមូលដ្ឋាន និងប្រជានេសាទ ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ឯកឧត្តម ប៉ែន ផល្លីកា ឯកឧត្តម ម៉ឹង វុធី អភិបាលរង​ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត ព្រម​ទាំង​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលជលផល អាជ្ញាធរមូល​ដ្ឋាន ប្រជានេសាទ និងសមាជិកសហគមន៍នេសាទ សរុបចំនួន​២២៤នាក់ មកពីឃុំប្រឡាយមាស និងឃុំផ្លូវទូក។
ការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង​លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីច្បាប់ស្តីពីជលផល ដើម្បីពង្រឹង​ប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រង ការអភិ​រក្ស​​ធនធានជលផល។ សកម្មភាពនេះជាផ្នែកមួយ​យ៉ាងសំខាន់​ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រម​ទាំង​ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់​ប្រជា​នេសាទ សហគមន៍នេសាទ និងអាជីវករប្រកបមុខរបរ​ពាក់ព័ន្ធ​នឹងផល និងផលិតផលជលផល។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់ពីសារៈសំខាន់នៃច្បាប់ស្តីពីជលផល ដែល​ជាឧបករណ៍គតិយុត្តដ៏សំខាន់ក្នុងការគ្រប់គ្រង និងប្រមូល​ផល​ជលផលប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជានេសាទ និងសហគមន៍​ទាំង​មូល ត្រូវគោរពតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដោយត្រូវប្រើ​ប្រាស់​តែ​ឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត និងបញ្ឈប់ជា​បន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ធនធានជលផល និងប្រព័ន្ធ​អេកូឡូស៊ីទឹក។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និង​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានចូលរួមយ៉ាងសកម្មនា​ពេល​កន្លងមក ក្នុងការថែរក្សា និងស្តារធនធានមច្ឆជាតិ ឱ្យកាន់​តែសំ​បូរបែបឡើងវិញ ដើម្បីជាប្រយោជន៍ដល់ការទ្រទ្រង់​ជីវភាព​រស់នៅ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍​ណែនាំដល់សហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់​លំដា​ប់​ថ្នាក់ ត្រូវបន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ​ជាមួយមន្ត្រី​ជំនាញ​ជលផល ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល​ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមគ្នា អនុវត្តតាមបទ​បញ្ជា និងសេចក្តីជូនដំណឹងស្តីពី រដូវបិទនិងបើកនេសាទ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវការគ្រប់គ្រងធនធាន​ជលផលប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕

Other News
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 118

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 138

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 486

លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 485

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញមៀនប៉ៃលិន

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 478

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​ ដើម្បីគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុក

នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 532

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ...
ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 588

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើផលប៉ះពាល់ដំណាំស្រូវដោយគ្រោះរាំងស្ងួត និងត្រៀមបម្រុងឆ្លើយតបបញ្ចេញគ្រាប់ពូជ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 565

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ...
ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 568

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ

ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 570

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូង​ឃ្មុំ និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់​ធ្យូងជីវៈ...
ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 568

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ៤ សីហា ២០២៦ 657

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការ​កំណត់​អត្តសញ្ញាណជីវសាស្រ្តក្នុងទឹក» eDNA ដើម្បីបង្កើន​ប្រសិទ្ធភាពនៃការអភិរក្សជីវចម្រុះ និងបរិស្ថានអេកូឡូស៊ី​ទន្លេមេគង្គ

នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុ​រដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជា​អធិប​តី​ក្នុងពិធី​បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់...