សិក្ខាសាលាស្ដីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប

ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៤ 3083

កាលពីថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការឧបត្ថម្ភគាំទ្រពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ បានរៀបចំសិក្ខាសាលាចំនួន០២វគ្គ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្ដីពីការបំពេញលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដើម្បីបន្តផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីលក្ខខណ្ឌតម្រូវនាំចូលកសិផលរបស់សហភាពអឺរ៉ុប ពិសេសលក្ខខណ្ឌតម្រូវសុវត្ថិភាពម្ហូបអាហារនិងលក្ខខណ្ឌតម្រូវភូតគាមអនាម័យ (លក្ខខណ្ឌតម្រូវសុខភាពរុក្ខជាតិ) និងការគ្រប់គ្រងការប្រើប្រាស់ថ្នាំកសិកម្មនិងផលិតផលការពាររុក្ខជាតិលើដំណាំស្រូវឱ្យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវជាក់លាក់ ចំគោលដៅសមាសភាពចង្រៃ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់។

សិក្ខាសាលាទាំងពីរវគ្គនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ តំណាងរោងម៉ាស៊ីនកិនស្រូវ កសិករដាំដុះដំណាំស្រូវ និងភាគីពាក់ព័ន្ធនៃខេត្តគោលដៅទាំងពីរ សរុបប្រមាណជា១០០នាក់។

បន្ថែមពីនេះ ដើម្បីបន្តជំរុញផ្សព្វផ្សាយនូវលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបឲ្យមានប្រសិទ្ធភាព​និងវិសាលភាពកាន់តែទូលំទូលាយ ក្រុមការងារនាយកដ្ឋានបានធ្វើការចែកជូននូវខិតប័ណ្ណព័ត៌មាននិងផ្ទាំងព័ត៌មានជូនដល់​សហគមន៍កសិកម្មផលិតកម្ម​ដំណាំស្រូវ ប្រជាកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ និងរោងម៉ាស៊ីនកិនស្រូវ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 145

សារលិខិតរំលែកមរណទុក្ខ

សារលិខិតរំលែកមរណទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 152

សារលិខិតរំលែកមរណទុក្ខ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើសាររំលែកមរណទុក្ខ គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 144

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា​ ឧត្តមមេត្រីវិសិដ្ឋ​ ហ៊ុន​ សាន

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥​ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមអ្នកឧកញ៉ា​ ឧត្តមមេត្រីវិសិដ្ឋ​...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 211

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតវិទ្យាស្ថានជាតិកសិកម្ម នៅខេត្តកំពង់ចាម

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម បានអញ្ជើញជាអធិបតីភាពក្នុងពិធីការពារសារណាបទបញ្ចប់ការសិក្សារបស់និស្សិតផ្នែកអាហារូបករណ៍ជំនាន់ទី១៩...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 214

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចុះពិនិត្យ​ដំណេីរការរោងចក្រកែច្នៃដំណាប់ស្វាយ ក្នុងខេត្តព្រះសីហនុ

នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវ ហ៊ូ សូពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម...
ចេញ​ផ្សាយ​ ២៨ មីនា ២០២៥ 214

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចុះពិនិត្យ​ចម្ការដូងក្រអូប​ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ លោកបណ្ឌិត...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 285

កសិករចិញ្ចឹមត្រីនៅស្រុកព្រៃនប់ រីករាយចំពោះទិន្នផលខ្ពស់ និងទីផ្សារល្អ

លោក ឡាយ លី ប្រជាកសិករចិញ្ចឹមត្រីនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្ដែងក្ដីរីករាយចំពោះទិន្នផលខ្ពស់ និងតម្លៃល្អ និងទទួលបានការគាំទ្របច្ចេកទេស...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 299

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសង្កាត់កោះពងសត្វ នៅខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 289

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បន្តធ្វេីតេស្តទឹកមូត្ររកសារធាតុញៀន​

អនុវត្តតាមបទបញ្ជាលេខ០១​ ​បប​ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី១០​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 321

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់៖ កិច្ចសន្យា «ផលិតនិងផ្គត់ផ្គង់ ម្រេចស្ងួត ១០០តោន» នឹងការពារសមាជិកទាំងអស់នៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំពីហានិភ័យទីផ្សារ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខា ធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 322

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​ ជា​ សុភិន​ នៅខេត្តបន្ទាយមានជ័យ

នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការងារវារីវប្បកម្ម​ក្នុងកសិដ្ឋានផលិតកូនត្រី​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៥ 280

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​ នៅខេត្តបន្ទាយមានជ័យ

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ​...