ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៩ 5939

នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញារង ថ្នាក់បរិញ្ញា នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ពិធីនេះ មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនាយកវិទ្យាស្ថាន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវជាតិ-អន្តរជាតិ និងនិស្សិតប្រមាណ ១ ៣៣០នាក់។ ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀបបានអានរបាយ ការណ៍ដោយសង្ខេបជូនអង្គពិធីជ្រាបអំពីស្ថានភាពទូទៅរបស់វិទ្យាស្ថាន និស្សិត សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ កម្មវិធីសិក្សា ការងារអប់រំ បណ្តះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ កិច្ចសហប្រតិ បត្តិការអន្តរជាតិ និងលទ្ធផលសំខាន់ៗដែលវិទ្យាស្ថានសម្រេចបានក្នុងរយ:ពេលកន្លងមក។ ក្នុងឆ្នាំនេះ មាននិស្សិតបញ្ចប់ការសិក្សាចំនួន ១ ៣៣០នាក់ ដែលក្នុងនោះស្រ្តី ៤៥៦នាក់ ដោយបែងចែកទៅតាមជំនាញជាអាទិ៍ វិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្ត្រព្រៃឈើ វិទ្យាសាស្ត្រជលផល វិទ្យាសាស្ត្រសត្វ វេជ្ជសាស្រ្តសត្វ កសិឧស្សាហកម្ម និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ។

ស្ថិតក្នុងបរិយាកាសដ៏មហោទ្បារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងបានកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាននាពេលកន្លងមក ហើយផ្លែផ្កានេះក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដៃគូអភិវឌ្ឍ វិស័យឯកជន សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ គាំទ្រវិទ្យាស្ថាន ជាក់ស្តែងថ្មីៗនេះបានឯកភាពដំឡើងឋានៈសាលាជាតិកសិកម្មមកជា “វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប” តាមអនុក្រឹត្យលេខ១៤៧ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។ លទ្ធផលនៃជ័យលាភីនាពេលនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់ក្មួយៗនិស្សិត ដែលបានព្យាយាមតស៊ូគ្រប់បែបយ៉ាងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ផ្លែផ្កានេះគឺជាស្ពានចម្លងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ជោគជ័យនេះ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅសម្រាប់ក្មួយៗ ក៏ដូចជាក្រុមគ្រួសារ និងសង្គមជាតិទាំងមូលប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សដែលជាធនាគារបញ្ញាសម្រាប់ចូល រួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យកសិកម្ម ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតទៅលើគោលការណ៍អាទិភាពចំនួន៤ គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយគឺបានខិតខំពន្លឿនការអនុវត្តកម្មវិធី និងគោលនយោបាយអាទិភាពសំខាន់ៗក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ដោយឡែក ការលើកកម្ពស់វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្ម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពអភិវឌ្ឍវិស័យនេះ ប្រកបដោយប្រសិទ្ធភាព វឌ្ឍនភាព និងវិបុលភាពតាមការរំពឹងទុក សំដៅធានាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនិរន្តរភាព ការប្រកួតប្រជែងទីផ្សារអន្តរ ជាតិ។ ដូច្នេះ យោងលើបរិបទនៃកំណើនសេដ្ឋកិច្ច ចំនួនប្រជាជន និងតម្រូវការទីផ្សារទាំងបរិមាណ គុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ទាមទារចាំបាច់ធនធានុមនុស្សដែលពោរពេលដោយសក្តានុពលទាំងចំណេះជំនាញ បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវ: ហើយពិតណាស់វាមិនអាចកើតឡើងដោយចៃដន្យបានទេ ល្គឹកណាតែនិស្សិតគ្រប់រូបត្រូវយកចំណេះ ជំនាញ និងបទពិសោធន៍ដែលក្រេបយកបានពីវិទ្យាស្ថាននេះទៅអភិវឌ្ឍ និងធ្វើនវានុវត្តន៍ខ្លួន ឯងឲ្យក្លាយជាបុគ្គលល្អ មន្រ្តីល្អ ឬពលរដ្ឋមានតម្លៃ រួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិនាពេលអនាគត។ ព្រមជាមួយគ្នានេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ក៏ត្រូវខិតខំពង្រឹង និងពង្រីកការងារដឹកនាំ គ្រប់គ្រងទាំងរដ្ឋបាល និងបច្ចេកទេស និងសហប្រតិបត្តិការ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ជាគន្លឹះល្អៗមួយចំនួនដើម្បីជាមូលដ្ឋានសម្រាប់ថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ និងក្មួយៗនិស្សិតយកទៅគិតគូពិចារណា និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ទទួលបានលទ្ធផលល្អដែលមានជាបន្តបន្ទាប់ដូចខាងក្រោម÷
១. ត្រូវខិតខំពង្រឹងនិងពង្រីកសមត្ថភាព និងគុណភាពស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្ត នវានុវត្តន៍ថ្មីៗ ផ្តោតលើបច្ចេកវិទ្យាទំនើប ទាន់សម័យ មានភាពវៃឆ្លាត និរន្តរភាព និងបរិយាប័ន្ន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម។ ត្រូវខិតខំកសាងសមត្ថភាពមន្ទីរពិសោធន៍ និងលើក កម្ពស់សមត្ថភាពធនធានសាស្រ្តា។
២. ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀន ព្រមទាំងឯកសារបង្រៀនឲ្យបានការតែល្អប្រសើរ សមស្រប ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មក្នុងយុគសម័យឧស្សា-ហកម្មជំនាន់ទី៤ សម័យបច្ចេកវិជ្ជាឌីជីតល។
៣. ត្រូវតែយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព និងគុណភាពអប់រំ ការស្រាវជ្រាវ ការងាររដ្ឋបាល ការគ្រប់គ្រងមន្រ្តីសាស្រ្តាចារ្យ និងនិស្សិត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ វិស័យឯកជន និសាកលវិទ្យាល័យនានា។
៤. ក្មួយៗត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ដោយយកចំណេះដឹងដែលខ្លួនមានទៅអនុវត្តក្នុងវិជ្ជាជីវៈរបស់ខ្លួនឲ្យបានជោគជ័យ ហើយត្រូវប្រកាន់ខ្ជាប់នូវអត្តចរិកជាបុគ្គលិក ឬជាមន្ត្រីដ៏ល្អម្នាក់ មានវិន័យថ្លៃថ្នូរ ឧស្សាហ៍ព្យាយាម និងមានសីលធម៌ល្អប្រពៃ។
៥. ដើម្បីដើរឲ្យទាន់ការវិវឌ្ឍន៍ជាសកលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូប នីយកម្មនេះ ក្មួយៗត្រូវសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត បន្តដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៦ 468

ការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក

👏🌾🇰🇭 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវចំណី SRP និងស្រូវពូជចំនួន ៦ កិច្ចសន្យាទំហំជិត ១០លានដុល្លារអាមេរិក រវាងក្រុមហ៊ុន...
ចេញ​ផ្សាយ​ ១៣ មិថុនា ២០២៦ 523

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើព្រៃលិចទឹកនៅចំណុចចុងអូរតារ៉ែន...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 688

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន៤ខេត្ត ដើម្បីតម្រង់ទិសការងារ​ផ្សព្វផ្សាយ និងផ្តល់សេវាកម្មកសិកម្មជូនប្រជាកសិករ

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្ត​រួម​មាន៖...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 664

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ស្ថានភាពសក្តានុពល វឌ្ឍនភាពនៃការគ្រប់គ្រងការងារ​សហគមន៍នេសាទព្រៃនប់២ ខេត្តព្រះសីហនុ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខា​ធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារជំនាញ​នៃអគ្គ​នាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 682

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ​ លោកស្រី​ Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា​ ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត និងលោក Xue Dong ដែលជាអគ្គទីប្រឹក្សាថ្មី

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញទទួលជួបលោកស្រី Zhong Jie អគ្គទីប្រឹក្សាទទួលបន្ទុកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 659

ក្រសួងកសិកម្ម សម្របសម្រួលការចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវទំហំជិត ១០លានដុល្លារអាមេរិក រវាងសហគមន៍កសិកម្មទំនើបនៅខេត្តបាត់ដំបង និងក្រុមហ៊ុន អេមរុ រាយស៍ (កម្ពុជា) (Amru Rice Cambodia)

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យាផលិតកសិកម្មចំនួន...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៦ 631

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ចម្រុះ​ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចលំហទន្លេសាប ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារចម្រុះ...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 821

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ថ្នាក់ដឹកនាំមន្ទីរ...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 795

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្ត«ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា»

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមជាមួយតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 843

ឯកឧត្តម មាស ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយអភិបាលស្រុក មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជន និងផលិតកម្មកសិកម្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ដើម្បីត្រៀមអនុវត្តគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សំដៅជួយសម្រាលការលំបាកក្នុងជីវភាពរបស់ប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងហានិភ័យ នៅថ្ងៃទី១០ និង ១១ ខែមិថុនា ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 809

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យសហគមន៍នេសាទព្រែកខ្សាច់

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ១១ មិថុនា ២០២៦ 774

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ...