ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការរៀបចំផែនការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យកសិកម្ម៣ឆ្នាំរំកិលសម្រាប់ឆ្នាំ២០២៦-២០២៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអង្គភាពក្រោមឱវាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕