ព័ត៌មានផ្សេងៗទៀត
កម្មវិធីអប់រំនិងផ្សព្វផ្សាយស្តីពីគ្រោះថ្នាក់នៃគ្រឿងញៀន ត្រូវបានសហការរៀបចំដោយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សម្រាប់សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងនិងជំរុញការចូលរួមរបស់យុវជនក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសង្គម។ ក្នុងឱកាសនោះ និស្សិតចំនួន៣ ក្រុម បានធ្វើបទបង្ហាញនិងប្រកួតប្រជែងវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីរួមចំណែកអប់រំនិងផ្សព្វផ្សាយ ព្រមទាំងលើកទឹកចិត្តដល់និស្សិត និងយុវជនដទៃទៀតឱ្យយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃគ្រឿងញៀននិងរួមគ្នាកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមគ្មានគ្រឿងញៀន៕