ព័ត៌មានផ្សេងៗទៀត
ចំណាប់អារម្មណ៍របស់ក្រុមនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន យុវជន និងនិស្សិតដេីរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់យុវជន និស្សិត ក្រុមគ្រួសារ និងសហគមន៍។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដល់ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់កិច្ចសហការរៀបចំកម្មវិធីវោហាកោសល្យ ដេីម្បីប្អូនៗនិស្សិតមានឱកាសប្រកួតប្រជែងបញ្ចេញមតិ និងចូលរួមចំណែកការចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន៕