ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញជាគណៈអធិបតី ក្នុង​កិច្ចប្រជុំពិភាក្សាស្តីពី « ការបង្កើតវេទិការបស់អ្នកពាក់ព័ន្ធចម្រុះ ឬ តួអ​ង្គនៃខ្សែច្រវាក់តម្លៃកសិកម្ម » នៅខេត្តភាគខាងជើងបឹងទន្លេសាប

ចេញ​ផ្សាយ​ ២៧ ធ្នូ ២០២៤ 2394

ចាប់ពីថ្ងៃទី២៤ ដល់២៧ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយក​កម្មវិធី គាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)និងនាយកគម្រោង (PEARL) បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី « ការបង្កើតវេទិការបស់អ្នកពាក់ព័ន្ធចម្រុះ ឬ តួអង្គ​នៃខ្សែច្រវាក់តម្លៃកសិកម្ម » ដែលវេទិកាប្រជុំនោះធ្វើឡើង​នៅ​ខេត្ត​ភាគ​​ខាងជើងបឹងទន្លេសាប រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

វេទិកាមានគោលបំណងសំខាន់ៗ ដើម្បីផ្តល់ឱកាសជូនគ្រប់តួអង្គ​នៃ​ខ្សែច្រវាក់តម្លៃកសិកម្ម ដែលមានអ្នកពាក់ព័ន្ធដូចជា៖ ប្រជាកសិករ អ្នកដឹកនាំសហគមន៍​កសិកម្ម អ្នកដឹកនាំសហគមន៍ព្រៃឈើ អ្នកដឹកនាំ​សហគមន៍​តំបន់ការពារ​ធម្មជាតិ អ្នកប្រមូលទិញ អ្នកកែច្នៃ អ្នកនាំចេញ​ផលិត​ផលកសិកម្ម តំណាង​គ្រឹះស្ថានហិរញ្ញវត្ថុ និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ជួបពិភាក្សាគ្នា​ឱ្យបាន​យល់​​គ្នា​កាន់តែ​ច្បាស់ ដោយពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗ និងចែក​រំលែក​មេរៀន និង​បទពិសោធន៍ល្អៗ ដើម្បីទទួលបានផល​ប្រយោជន៍​ដោយ​សមធម៌ និងឆ្លើយតបបានល្អនឹងតម្រូវការទីផ្សារ ទន្ទឹមគ្នានឹងការ​ថែរក្សា​ធនធាន​ធម្មជាតិ​កសិកម្មឱ្យបានគង់វង្ស ។

នៅក្នុងអង្គវេទិកាពិភាក្សា ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បាន​លើក​ឡើង ​អំពីកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំង​យុទ្ធសាស្ត្រ ការយកចិត្តទុកដាក់ និងយន្តការផ្សេងៗរបស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហា​ប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 308

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយោភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បវរមហាប្រសើរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៦ 299

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យការងារផលិតកម្មសត្វចតុប្បាទធំ ក្នុងខេត្តកំពង់ធំ

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និង​ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 387

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 390

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 385

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 442

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 453

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 459

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 433

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 516

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 545

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 648

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...