នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យបានចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារដាំដុះបន្លែ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋជនភៀសសឹក ក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
ក្នុងស្មារតីខ្មែរជួយខ្មែរ និងស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យជាសេនាធិការ បានរៀបចំបង្កើតឡើងនូវថ្នាលបន្លែសម្រាប់ផ្គត់ផ្គង់ ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក និងកងកម្លាំងការពារព្រំដែនទិសខេត្តឧត្តរមានជ័យលើផ្ទៃដី ២,៥ហិកតា។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១ ខែមិថុនា ការប្រមូលផលបានចំនួន ៣១លើក សរុបចំនួន ៤២ ០១០គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ២៥ ២៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ២៦ ៣០០គ្រាប់ និងត្រីអណ្តែងចំនួន ៤៣០គីឡូក្រាម៕