ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦

ចេញ​ផ្សាយ​ ២១ មករា ២០២៦ 2691

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី សម្តែងក្តីសោមនស្សរីករាយក្នុងចូលរួមសំណេះសំណាលជាមួយនិស្សិតកសិកម្មជំនាន់ថ្មី ហើយបានលើកឡើងពីវឌ្ឍនភាពនៃការវិវត្តន៍ថ្មីក្នុងវិស័យកសិកម្ម ដេីម្បីឱ្យសិស្សនិស្សិត បានយល់ដឹងពីភាពចាំបាច់នៃវិស័យកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងការជួយទ្រទ្រង់វិស័យដទៃទៀតដើម្បីសម្រេចបាននូវ «មានហូប មានប្រើ មានបាន និងមានរហូត»។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសជួយកសិករ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលផ្ដល់អត្ថប្រយោជន៍ច្រើនជូនប្រជាកសិករជាពិសេសការកាត់បន្ថយថ្លៃដើមនិងការធានាតម្លៃនិងទីផ្សារទុកមុន។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ធនធានមនុស្សជាតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម ត្រូវមានចំណេះដឹងនិងចំណេះជំនាញផ្សារភ្ជាប់ទៅនឹងការគិតគូរពិចារណាច្បាស់លាស់ និងអនុវត្តជាក់ស្ដែងប្រកបដោយសត្យានុម័ត និងមានភាពច្នៃប្រឌិត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាកល សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បណ្តុះបណ្តាលកសាងធនធានមនុស្ស ប្រកបដោយគុណភាព និងពេញសមត្ថភាព ហើយលើកទឹកចិត្តឱ្យបន្តកិច្ចការងារនេះថែមទៀត សំដៅបង្កើនធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 94

«ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»

ស្នាដៃស្រាវជ្រាវដ៏មានតម្លៃ មិនមែនកើតចេញពីភាពចៃដន្យនោះឡើយ ប៉ុន្តែ​ជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ ស្រាវជ្រាវអស់រយៈពេល​ជាច្រើន​ឆ្នាំរបស់ ឯកឧត្តម វ៉ា រុតសាន...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 105

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អ៊ីមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

នារសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 99

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំតម្រង់ទិសកសិករបង្គោល នៃគម្រោង EMPOWER ស្រុកឯកភ្នំ ត្រៀមបង្កើតសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង EMPOWER ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់​កសិករ​បង្គោលតំណាងភូមិ...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 391

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រី-វិស័យ​ ថ្នាក់រដ្ឋមន្រ្តី លើកទី៧​ ស្តីពី​ កសិកម្ម-ទឹក-ជនបទ

នាថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម...
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 428

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

សូមអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម៕
ចេញ​ផ្សាយ​ ៤ កញ្ញា ២០២៦ 449

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ជាកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការដាក់ដំណើរការជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ» ជូនដល់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 505

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប នៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 509

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារអភិវឌ្ឍសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 494

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បណ្តាលមកពីគ្រោះរាំងស្ងួត នៅឃុំចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 500

ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​ និងធម្មជាតិ (Wild Earth Allies)

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោក អាដាម​ ហេនសុន(Adam Henson) នាយកផ្នែកអភិរក្សនៃអង្គការសម្ព័ន្ធសត្វព្រៃ​...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 482

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជោះញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសចាប់ពីចំណុចចាប់ពីបាឡតតូច...
ចេញ​ផ្សាយ​ ៣ កញ្ញា ២០២៦ 489

ឯកឧត្តម ប៉ែន ផល្លីកា ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងទប់ស្កាត់​បទ​ល្មើស​ជលផល នៅខេត្តតាកែវ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះល្បាត ត្រួតពិនិត្យ និង​ទប់​ស្កាត់បទល្មើសជលផល...