ផ្សោតពណ៌ផ្កាឈូក ទាក់ចិត្តភ្ញៀវទេសចរកាន់តែច្រើនឱ្យទៅលេងសហគមន៍នេសាទព្រែកត្នោត នៃខេត្តកំពត

ចេញ​ផ្សាយ​ ២៣ តុលា ២០២៤ 2176

តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។

តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់។ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន។

លោកប្រធានសហគមន៍បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។ សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 88

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 88

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 92

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 98

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 88

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 89

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 136

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 131

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 234

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 252

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...