ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ១ មេសា ២០២៦ 1957

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសត្តឃាតដ្ឋានប្រភេទ “ខ” សម្រាប់ខេត្តពោធិ៍សាត់ ចំនួន៧ទីតាំង ក្នុងនោះចំនួន៦ទីតាំង មានលិខិតអនុញ្ញាតដោយរដ្ឋបាលខេត្ត និងចំនួន១  ទីតាំងជាការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 
ក្នុងដំណើរនេះ ក្រុមការងារជំនាញបានចុះត្រួតពិនិត្យតាមបណ្តារសត្តឃាតដ្ឋានចំនួន៦ទីតាំង ស្ថិតក្នុងស្រុកក្រគរ ស្រុកកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន(ឃុំត្រពាំងជង និងឃុំបឹងខ្នារ) ជាលទ្ធផលក្រុមការងារបានសង្កេតឃើញថា គ្រប់សត្តឃាតដ្ឋានមានការកែលម្អអនាម័យបានច្រើន ក្រោយទទួលបានការណែនាំនិងធ្វើកិច្ចសន្យារបស់ក្រុមការងារនាពេលកន្លងមក។ ដោយឡែក ចំណុចដែលខ្វះខាតក្រុមការងារបានណែនាំឱ្យគ្រប់ម្ចាស់សត្តឃាតដ្ឋាន ត្រូវធ្វើកែលម្អទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបានអនាម័យ ធានាបានផលិតផលមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងត្រូវរាយការណ៍ជាប្រចាំនូវចំណុចខ្វះខាតទាំងនោះជូនថ្នាក់ដឹកនាំជាប្រចាំ។ 
លើសពីនោះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះធ្វើការណែនាំដល់អាជីវករពិឃាតសត្វដល់គេហដ្ឋាន មិនត្រូវពិឃាតសត្វនៅតាមគេហដ្ឋាននោះទេ ត្រូវតែយកសត្វទៅពិឃាតនៅសត្តឃាតដ្ឋានដែលទទួលបានការអនុញ្ញាតត្រឹមត្រូវ និងមានលិខិតអនុញ្ញាតការធ្វើអាជីវកម្មពិឃាតសត្វ ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបច្ចុប្បន្ននេះ បានប្រតិភូកម្មមុខងារសេវានេះជូនរដ្ឋបាលខេត្ត ការពិឃាតតាមគេហដ្ឋានមិនត្រូវបានអនុញ្ញាតជាដាច់ខាត។ 
ដោយឡែក ចំពោះកសិដ្ឋានចិញ្ចឹមសត្វវិញ ក្នុងខេត្តមានការចិញ្ចឹមលក្ខណៈកសិដ្ឋានដែលមានច្បាប់អនុញ្ញាត មានតែមួយកន្លែងប៉ុណ្ណោះ (កសិដ្ឋានស៊ីនេ ហ្វាម) ស្ថិតក្នុងស្រុកក្រគរ លើទំហំផ្ទៃដីប្រមាណ ១៥០ហ.ត ដែលមានសត្វគោចំនួនប្រមាណ ១ ២០០ក្បាល និងមានផ្ទៃដីដាំស្មៅចំណីទំហំ ៨០ហ.ត។ ការចិញ្ចឹមដោយផ្តល់ចំណីស្មៅ កន្ទក់ និងចំណីសម្រេច។ តាមការលើកឡើងរបស់អ្នកប្រចាំនៅកសិដ្ឋាន ការចិញ្ចឹមមានបញ្ហាប្រឈមខ្វះទឹកនៅរដូវប្រាំង និងថ្លៃអគ្គសនី ចំពោះករណីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យកសិដ្ឋានគួរសិក្សាពីប្រភពទឹកក្រោមដី ដើម្បីយកប្រើប្រាស់ និងគួរសិក្សារវាងប្រើប្រាស់អគ្គិសនីនិងសូឡា មួយវិញទៀត ពាក់ព័ន្ធសុខភាពសត្វ គួរសហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ជំរុញមន្ត្រីជំនាញចុះណែនាំដល់អាជីវករលក់សាច់នៅតាមទីផ្សារនានា ត្រូវរក្សាអនាម័យឱ្យបានល្អប្រសើរចំពោះការទុកដាក់ ការតាំងលក់ សំដៅធានាបាននូវសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ លើសពីនេះទៀត ត្រូវជួយជំរុញ មន្ត្រីកសិកម្មឃុំ-សង្កាត់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វមិនត្រូវលេងពាសវាលពាសកាល នៅតាមផ្លូវសាធារណៈឡើយ អាចនាំឱ្យបង្កគ្រោះថ្នាក់ដល់ការធ្វើចរាចរតាមដងផ្លូវដល់អ្នកដទៃ និងមិនត្រឹមនាំឱ្យខាតបង់ប្រយោជន៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែថែមទាំងមានទោសទណ្ឌចំពោះកំហុសខ្ជីខ្ជានោះដែរ៕

Other News
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 344

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 374

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 814

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 885

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 961

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 884

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 967

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 902

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 976

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1233

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1407

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...