ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាព

ចេញ​ផ្សាយ​ ១៤ តុលា ២០២០ 3812

កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ សម្រាប់រយៈពេល ០៦ឆ្នាំ។ កម្មវិធីនេះមានគោលបំណងចំបងគាំទ្រនូវឆន្ទ:សម្រេចឲ្យបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ និងបរិយាប័ន្ននៃវិស័យវារីវប្បកម្មដើម្បីចូលរួមធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យជលផល។ យោងលើកម្មវិធីដ៏មានសារ សំខាន់មួយនេះ នាថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សហភាពអឺរ៉ុប និងតំណាងអង្គការ AFD FAO និង UNIDO អញ្ជើញមកកាន់ទឹកដីអង្គរ ក្នុងបំណងចុះមកពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្ម វិធីខាងលើនៅតាមចំណុចគោលដៅនៃកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖

អញ្ជើញចុះមកពិនិត្យសិប្បកម្មកែច្នៃផល និងផលិតផលជលផល របស់លោក សំណាង សុធា  (លេខទំនាក់ទំនង ០៩២ ៤២២ ៤០៤) ភូមិអារ៉ាញ់ ឃុំសៀមរាប ក្រុងសៀមរាប។ លោកសុធា បានឲ្យដឹងថាសិប្បកម្មនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៤ ជាលក្ខណគ្រួសារ ជាបណ្តើរៗដោយទទួលបានការគាំទ្រពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផលទាំងបច្ចេកទេសកែច្នៃ គោលការណ៍ណែនាំស្តីអំពីការអនុវត្តអនាម័យល្អ(Good Hygiene Practices) ការអនុវត្តផលិតកម្មល្អ (Good Manufacturing Practices) និងគោលការណ៍ HACCP (Hazard Analysis Critical Control Point) និងជាពិសេសតម្រូវការទីផ្សារខ្ពស់។ បច្ចុប្បន្ន លោកសុធា មានផលិតត្រីងៀតត្រីអណ្តែង ផ្អកត្រីប្រា ប្រហុក ម៉ាំត្រីរ៉ស់ និងត្រី ផាត់ ដោយប្រើប្រាស់ផល និងផលិតផលជលផលក្នុងស្រុកទាំងស្រុង ជាមធ្យមពី ៩០- ១០០តោន/ឆ្នាំ (ត្រីចំរុះគ្រប់ប្រភេទ) ផលត្រីទាំងនោះភាគច្រើនទទួលទិញពីកសិដ្ឋានចិញ្ចឹម  និងប្រជានេសាទនៅមូលដ្ឋាននេះផ្ទាល់។ ផលិតផលកែច្នៃទាំងអស់យកទៅផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្តសៀមរាបទាំង មូលប្រមាណ ៥០% រាជធានីភ្នំពេញ ៣០% និងខេត្តឧត្តរមានជ័យ ២០%។ ចំណូលដែលបានមកពីសិប្បកម្មនេះជាមធ្យមជាង ៥០ ០០០ដុល្លារ ហើយលោកគ្រោងនឹងបង្កើនបរិមាណផលិត ១០% រៀងរាល់ឆ្នាំ។

ក្រោយពីបានអញ្ជើញពិនិត្យឃើញទិដ្ឋភាពជារួមរបស់សិប្បកម្មកែច្នៃ និងសកម្មភាពជាក់ស្តែង រួចមកឯកឧត្ដមរដ្ឋមន្រ្តី និងលោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែង ជំនះបាននូវរាល់ឧបសគ្គគ្រប់បែបយ៉ាងឈានមកសម្រេចបានជោគជ័យដូចអ្វីដែលយើងបានឃើញនាពេលនេះ។ ភាពជោគជ័យនេះ វាពិតជាបានចូលរួមចំណែកបំពេញឲ្យសេចក្តីត្រូវការទីផ្សារក្នុងខេត្ត កាត់បន្ថយការនាំចូល ជួយជំរុញផលិតកម្មវារីវប្បកម្មក្នុងស្រុក បង្កើនចំណូល បង្កើតការងារ ចូលរួមអភិវឌ្ឍវិស័យវារីវប្បកម្ម និងជាពិសេសបាននិងកំពុងចូលរួមអនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យលោកសុធា ត្រូវបន្តរក្សាមុខរបរនេះ និងគួរពង្រីកផលិតកម្មបន្ថែមដើម្បីបំពេញឲ្យតម្រូវការទីផ្សារក្នុងខេត្ត។ មួយវិញទៀត សិប្បកម្មកែច្នៃផល និងផលិតផលជល ផល នេះគឺជាសិប្បកម្មមានលក្ខណជាតំបន់ (ប្រហុកសៀមរាប) ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ហើយជាប្រភពចំណូលក្នុងគ្រួសារ និងសេដ្ឋកិច្ចជាតិយ៉ាងល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មកែច្នៃ ជាពិសេសផលិតកម្មចិញ្ចឹមដើម្បីធ្វើការផ្គត់ផ្គង់ឲ្យសិប្បកម្ម ហើយគួរជួយរៀបចំ QR Code ដើម្បីបង្ហាញពីខ្សែច្រវាក់ផលិតកម្ម អនាម័យ និងប្រភព ដែលផ្គល់ជំនឿទុកចិត្តសម្រាប់អ្នកបរិភោគ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឲ្យគិតគូពីការកែច្នៃនៅនឹងកន្លែង ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ កាត់បន្ថយភាពជន់ជោនៃផលចាប់នៅរាល់រដូវប្រមូលផល។ នាឱកាសនេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ដែលមានខ្លឹមសារថា កម្ពុជាជាប្រទេសសម្បូរធនធានទឹក មានទឹកត្រូវមានត្រី ប៉ុន្តែដោយសារការប្រែប្រួលអាការធាតុ ការកើនឡើងសេចក្តីត្រូវការផលត្រី ការរីកចម្រើនសេដ្ឋ កិច្ច ធ្វើឲ្យបរិមាណផលចាប់ពីធម្មជាតិមានការខ្វះខាត ឬធ្លាក់ចុះ ដូច្នេះមានតែវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ទេទើបអាចធានាការផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។ ព្រមជាមួយគ្នានោះ យើងក៏មិនគួរមើលរំលងលើការងារអភិវឌ្ឍ និងអភិរក្សមេពូជត្រី រក្សា ការពារ តំបន់អភិរក្សពូជត្រី រក្សា ការពាព្រៃលិចទឹក ទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ហើយងាកមកជំរុញ និងលើកទឹកចិត្តការចិញ្ចឹមត្រីគ្រប់រូបភាពទាំងជាលក្ខណគ្រួសារ និងកសិដ្ឋានធំៗ រួមទាំងសិប្បកម្មកែច្នៃ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានចែកទូកម៉ាស៊ីនចំនួន ១០ ជូនដល់មន្រ្តីជលផលសម្រាប់យកទៅប្រើប្រាស់តាមការចាំបាច់ ហើយលោកបានណែនាំឲ្យមន្រ្តីជួយថែរក្សា ប្រើឲ្យចំគោលដៅ និងចូលរួមទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 462

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 502

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 653

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 673

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 822

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 872

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 848

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 980

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 831

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1050

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1430

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1390

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...