ព្រៃ​សហគម​ន៏​លាភ​គុយ​ស្រុក​ភ្នំស្រួច​ទទួល​ការលើកទឹកចិត្ត

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4187

ព្រៃ​សហគម​ន៏​លាភ​គុយ ស្រុក​ភ្នំស្រួច  បានទទួល​ការ​លើទឹក​ចិត្ត ​ពី​សំណាក់ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ​ណះ​ពេលដែល​ឯកឧត្តម​ ព្រមទាំង​អ្នកជំនាញ​ បានអញ្ជើញ​ទៅ​ទីនោះ កាល​ពីស​ប្តា​ហ៏​កន្លងទៅនេះ។

មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់ថា​នៅពេល​ជួប​ជាមួយ​ប្រជាជន ជា​សមាជិក​សហគម​ន៏ ដើម្បី​ការពារ​ចម្ការ​គ្រញូង​នៅ​សេសសល់​ពី​ការកាប់​បំផ្លាញ។ ទោះបីជា​យ៉ាងនេះ ក្តី​សហគម​ន៏​នេះ នៅមាន​អាយុ​ក្មេងខ្ចី​ ហើយ​សមាជិក​មិនទាន់ទទួលផល​ពី​ព្រៃឈើ​នេះ​នៅឡើយ ជាងនេះទៅទៀត ការយល់ដឹង​ពី​ច្បាប់​សហគម​ន៏​ប​ចេ្ច​កទេស ​ការការពារ​និង​ថែទាំ​ព្រៃ​សហគម​ន៏​មិនទាន់បាន​ល្អប្រសើរ។

ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ព្រៃឈើ នាយកដ្ឋាន​ព្រៃឈើ​ ចុះ​មកជួយ​ផ្សព្វផ្សាយច្បាប់​ព្រៃឈើ​ ពី​មាត្រា៤០ ដល់៤៤។ ជាមួយ និង​ករណី​ព្រៃ​សហគម​ន៏ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​កសិករ​នៅ​ទីនោះ​ផងដែរ ទាក់ទង​ទៅនិង​ការធ្វើ​កសិកម្ម​ដើម្បី​បង្កើន​ចំណូល ​សម្រាប់​គ្រូ​សារ ​ជាពិសេស​ទាក់ទង​ទៅ​និង​នយោបាយ ​នាំអង្ករ​ចេញ​របស់​រដ្ឋាភិបាល​ឆ្នាំ២០១៥ខាងមុខ។

ឯកឧត្តមបាន​បញ្ជាក់ថា ដើម្បី​សម្រេចបាន គីមានតែ​យក​នូវ​ប​ចេ្ច​ក​វិទ្យា​ប.វ.ស ការប្រើប្រាស់​ពូជ ជី ទឹក ការថែទាំ។ អនុវត្ត​ប​ចេ្ច​ក​ទេសឱ្យ​បាន​ទូលំទូលាយ​ និង​ស៊ីជម្រៅ​ដល់​ស្រទាប់​កសិករ។ ពូជ​ជា​កត្តា​សំខាន់​ក្នុងការ​បង្កើន​ទិន្នផល​ស្រូវ។ មន្ទីរ​កសិកម្ម​ខេត្ត ​ត្រូវ​ចុះមក​ពន្យល់​ណែនាំឱ្យប្រជាកសិករ​ប្តូ​ពូជ ​និង​ផ្សព្វផ្សាយ​ពូជ​ទាំង១០ ដែល​ក្រសួង​បាន​បញ្ចេញ​រូ​ច​ហើយ។

អគ្គនាយកដ្ឋា​ន​កសិកម្ម ​ត្រូវ​សហការ​ជា​មូ​យម​ន្ទី​កសិកម្ម​រាជធានី ខេត្ត​ត្រូវ​រៀប​កម្មវិធី​ទស្សនកិច្ច​សិក្សាផ្លាស់ប្តូ​ និង​ចែករំលែក​បទពិសោធ​ន៏ ​រវាង​កសិករ និង​កសិករ មន្ត្រី និង​មន្ត្រី​ដើម្បី​រក​ការ​រី​ចម្រើន និង​ដោះស្រាយ​បញ្ហា។ ឯកឧត្តមរដ្ឋមន្ត្រី​ បាន​ពន្យល់​ផងដែរ​ថា បច្ចុប្បន្ន​យើង​ត្រូវ​ឈប់​ផលិត​ដើម្បី​ហូបចុក។ ផលិត​គ្មាន​គោលដៅ​ច្បាស់លាស់​ ផលិត​របៀប​រាយប៉ាយ ​គឺ​គេ​ចងក្រង​ជា​ក្រុម ជា​សហគម​ន៏ផលិត ​ដើម្បី​ឆ្លើយតប​ទៅតាម​សេចក្តីត្រូវការ​ទីផ្សារ​មាន ទីផ្សារ​និង​មានតម្លៃ​ត្រូវបាន​ធានា។ នាយខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ត្រូវ​រក​ទីតាំង​ជី​ស្រះ​ទឺ​ក និង​អណ្តូង​ សម្រាប់​សមាជិក​សហគម​ន៏ប្រើប្រាស់​ ហើយ​ត្រូវមាន​វិធានការ​ការពារ​ភ្លើង​ឆេះ​ព្រៃ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 59

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 58

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 56

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 64

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 60

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 58

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 119

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 113

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 118

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 233

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 250

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...