ឯកឧត្តម​រដ្ឋមន្ត្រី៖បើ​ស្ទូង​សំណាប​ចាស់​ត្រូវ​ចាប់​ឲ្យ​ធំ និង​ស្ទូង​ឲ្យ​ញឹក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4050

បើ​ស្ទូង​សំណាប​ចាស់​ត្រូវ​ចាប់​ឲ្យ​ធំ និង​ស្ទូង​ឲ្យ​ញឹក  នេះ​ជា​ប្រសា​ស​ណែនាំ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងឱកាស​ចុះទៅពិនិត្យ​ការបូមទឹក​ជួយសង្គ្រោះ​សន្ទូង និង​ពិនិត្យ​ការ​ព្រោះស្រូវ​ដោយ​ប្រើ​ឧបករណ៍ drumseeder នៅ​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច កាលពី​ថ្ងៃទី០៩ ខែកញ្ញា ដោ​មានការ​ចូលរួម​ពី​ឯកឧត្តម​ថ្នាកដឹកនាំ​ក្រសួង ប្រធាន​មន្ទីរ​អញ្ជើញ​មកពី ១២ ខេត្ត និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួនទៀត។

នៅពេល​ឃើញ​ប្រជាកសិករ​កំពុង​ស្ទូង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ប្រជាកសិករ ដែល​កំពុង​ស្ទួ​ង​សំណាប​ចាស់​ឲ្យ​ចាប់​ធំ ហើយ​ស្ទូង​ឲ្យ​ញឹក ពីព្រោះ​សំណាប​វា​ហួស​អាយុ​ធ្វើការ​លូតលាស់ បែក​គុ​ម្ភ​ហើយ​ដូច្នេះ​មានតែ​ចាប់​ធំ និង​ស្ទូង​ឲ្យ​ញឹម ទន្ទឹមនឹងនោះ​ក៏ត្រូវ​ដាក់​ជី​កុំ​ប៉ុស្តិ៍ និង​មើលថែ​រទាំង​ឲ្យ​បាន​ដិតដល់ ទើប​អាច​បាន​ផល។ ឆ្នាំក្រោយ​បើ​ស្ទូង​របៀបនេះ​គួរតែ​ធ្វើតាម​ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោល​ការ​ធម្មជាតិ​ហៅថា បវ​ស ហើយ​ត្រូវ​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​វិញ។

ចំពោះ​បញ្ហា​ពូជស្រូវ​លោក​សុំ​ឲ្យ​កសិករ​ប្តូរ​ពូជ​ចេញ ពូជស្រូវ​ត្រូវមាន​ប្រភព​ច្បាស់លាស់ គួរ​ទាក់ទង​ទៅ​ការិយាល័យ​កសិកម្ម​ស្រុក ឬ​មន្ទីរ​កសិកម្ម​ខេត្ត ដោយ​គួរ​ជ្រើស​រើសយក​ពូជ​ទាំង១០ ដែល​ក្រសួង​បានអនុម័ត​ឲ្យ​ប្រើ​រួចហើយ។ ចំពោះ​គុណភាព​ដី និង​ការ​ពង្រាបដី លោក​រដ្ឋមន្ត្រី​បាន​ជូន​មតិ​ថា​បងប្អូន​ទាញយក​ប្រយោជន៍​ពី​ដី​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​មិនសូវ​ដែល​បាន​គិតគូ​ពី​ការកែលម្អ ការថែរក្សា​ដី​ដែលជា​កេរ្តិ៍​ពី​ដូនតា​នេះ​ឲ្យ​នៅតែ​ផ្តល់​ប្រយោជន៍​ឲ្យ​យើង​ឲ្យ​បានយូ   អ​ង្វែ​ន​ទេ ខ្វះ​បំផ្លាញ​វា​ទៀត​តាមរយៈ​ការប្រើ​ជីគីមី​ហួស​កម្រិត ការប្រើ​ថ្នាំពុល ការដុត​ចំបើង​ក្នុង​ស្រែ។ល។

ដូច្នេះ លោក​សុំ​ឲ្យ​ប្រជាកសិករ​យកចិត្តទុកដាក់​ថែរក្សា​ដីស្រែ​ឲ្យ​បានល្អ ដោយ​ត្រូវ​ប្រើ​ជី​កុំ​ប៉ុស្តិ៍ ក្រោយពេល​ប្រមូល​ផល​ស្រូវ​គួរ​ដាំ​ដំណាំ​យក​ផ្លែ​ដូចជា​ត្រ​សល់​ស្រូវ ឱ​ឡឹ​ក ល្ពៅ ត្រឡាច​វារ។ល។ បាន​ផល​ហូប លក់ដូរ​ហើយ សល់​សំណល់​ជា​ស្លឹក ដើមចាស់ៗ ភ្ជួរ​លប់​ធ្វើ​ជី​ដ៏​ល្អ។ រាល់ពេល​ប្រើ​ជី និង​ថ្នាំពុល​កសិកម្ម​ត្រូវ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ជាមុនសិន មិនគួរ​ប្រើ​តាម​អ្វីដែល​ឈ្មួញ​បាន​ប្រាប់​ទេ​ព្រោះ​ពួកគាត់​មិន​យល់​ពី​បច្ចេកទេស។  ក្នុងឱកាស​នេះ​លោក​បាន​ជួយឧបត្ថម្ភ​ប្រេង​សម្រាប់​អន្តរាគមន៍​បូមទឹក​ចំនួន ៣០០ លីត្រ និង​ថវិកា​បន្ថែមចំនួន ៦០ ម៉ឺន​រៀល​ផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 124

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 138

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 128

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 133

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 118

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 239

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 396

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 279

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 272

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 271

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 394

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...