ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ

ចេញ​ផ្សាយ​ ២២ តុលា ២០២០ 4162

ដោយទទួលបានគោលការណ៍ការអនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ គឺ ១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) និង ៣. កិច្ចប្រជុំលើកទី៦  រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៖

១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។

២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០

៣. សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ

•  ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០ (Mid-Term Review (MTR) of the Vision and Strategic Plan for ASEAN Cooperation in Food, Agriculture and Forestry (SP-FAF), 2016-2025 And its Sectoral Plans of Action (SPAs), 2016-2020)

•  កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១ (Priority deliverables for 2021 in food, agriculture and forestry sector)

•  ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រសន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥ (ASEAN Integrated Food Security (AIFS) Framework, Strategic Plan of Action on Food Security (SPA-FS), 2021-2025)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មសត្វឆ្នាំ២០២០-២០២៥ (ASEAN Strategic Plan of Action for Cooperation in Livestock, 2021-2025)

•  លិខិតស្នើសុំសម្រាប់មជ្ឈមណ្ឌលបញ្ជាក់ឯកសារយោងថ្នាក់តំបន់លើការគ្រប់គ្រងជីវហានិភ័យ និងការធានាគុណភាពនៅប្រទេសសិង្ហបុរី (Proposal paper for a Regional Reference Centre (RRC) for Biorisk Management and Quality Assurance in Singapore)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដំណាំ ឆ្នាំ២០២១-២០២៥(ASEAN Strategic Plan of Action for Cooperation in Crops, 2021-2025)

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ឆ្នាំ២០២១-២០២៥ (ASEAN Strategic Plan of Action for Cooperation in Fisheries, 2021-2025 )

•  ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហការរវាងមន្រ្តីបង្គោលទទួលបន្ទុកកិច្ចការអនាម័យ និង ភូតគាមអនាម័យ ឆ្នាំ២០២១-២០២៥ (Strategic Plan of Action of the ASEAN SPS Contact Point (ASCP) 2021-2025)

•  ដំណោះស្រាយ និងផែនការសកម្មភាពទាក់ទងនឹងអាជីវកម្មនេសាទប្រកបដោយចិរភាពសម្រាប់សន្តិសុខស្បៀង នៅតំបន់អាស៊ាន ឆ្ពោះទៅឆ្នាំ២០៣០ (Resolution and Plan of Action on Sustainable Fisheries for Food Security for the ASEAN Region Toward 2030)

•  ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌយោង និងនីតិវិធីបញ្ញាតិ្តសម្រាប់បណ្តាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយករណ៍ និងគ្មានការអនុញ្ញាត (Cooperation Framework, Terms of Reference and Rules of Procedure of ASEAN Network for Combating Illegal, Unreported and Unregulated Fishing)

•  ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ានដោយផ្ដោតលើចំណីត្រី ៖ ការណែនាំសម្រាប់គ្រូបង្គោល (ASEAN Good Aquaculture Practices for Food Fish: Trainers’ Guide )

•  កំណែសម្រួលលក្ខណៈវិនិច្ច័យ និងសូចនាកររបស់អាស៊ានសម្រាប់ភាពស្របច្បាប់នៃឈើ (The revised ASEAN Criteria and Indicators for Legality of Timber)

•  គោលការណ៍ណែនាំរបស់អាស៊ានសម្រាប់អាជីវកម្មប្រមូលផលព្រៃឈើប្រកបដោយនិរន្តរភាព និងពិធីសារគ្រប់គ្រង ធនធានសម្រាប់អនុផលព្រៃឈើដែលបានកំណត់មួយចំនួន (ASEAN Guidelines for sustainable harvest and resource management protocols for selected  NTFPs)

•  គោលការណ៍ណែនាំអំពីភូតគាមអនាម័យរបស់អាស៊ានសម្រាប់ការនាំចូលផ្លែមង្ឃុត (ASEAN Phytosanitary Guidelines for Importation of Mangosteen fruit)•  បញ្ជីកម្រិតអតិបរមានៃកាកសំណល់ថ្នាំកសិកម្មចំនួន៤មុខរបស់អាស៊ានដែលបានធ្វើសុដុមនីយកម្ម ៖ Deltamethrin នៅក្នុងផ្លែខ្នុរ (០,២ mg /kg ) Trifloxystrobin ក្នុងស្លឹកគុយរី (៣ មី mg /kg) Carbaryl ក្នុងផ្លែមង្ឃុត (២០ mg /kg) Metalaxyl ក្នុងផ្លែក្រូចថ្លុង (០,៨ mg /kg) (Four ASEAN Harmonised MRLs: Deltamethrin in jackfruit (0.2 mg/kg), Trifloxystrobin in curry leaf (3 mg/kg), Carbaryl in mangosteen (20 mg/kg), Metalaxyl in pomelo (0.8 mg/kg)

•  ស្តង់ដារអាស៊ានសម្រាប់ ៖ ១.ផ្លែស្ត្រប៊េរី ២.ផ្សិតចំបើង និង ៣.ដំឡូងជ្វាព៌ណស (ASEAN Standards for: i) Strawberry, ii) Straw mushroom and iii) White potato)

•  គោលការណ៍ណែនាំសម្រាប់តំបន់អាស៊ានអំពីការអនុវត្តស្តង់ដារអន្តរជាតិដែលទាក់ទងនឹងវិធានការអនាម័យ និង ភូតគាមអនាម័យ (ASEAN Regional Guideline for the Implementation of International Standards related to Sanitary and Phytosanitary (SPS) Measures)

•  ឯកសារទស្សនទានស្តីពីការលើកកម្ពស់បណ្តាញសម្រាប់ការអភិវឌ្ឍផលិតផលនៅជនបទរបស់អាស៊ានទាក់ទង នឹងភូមិមួយផលិតផលមួយ (Concept Note on Promoting the Network for ASEAN Rural Product Development on One Village One Product Model)

•  ផែនការសកម្មភាពអាស៊ានសម្រាប់ការគ្រប់គ្រងដង្កូវហ្វូងឆ្នាំ២០២០-២០២៥ (ASEAN Plan of Action for Fall Army Worm Control 2020-2025)។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 467

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 507

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 678

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 826

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 880

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 854

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 985

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 836

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1053

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1433

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1392

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...