ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យស្ថានភាពដំណាំបន្លែក្រោយពេលទឹកស្រក នៅភូមិភ្លោះ ឃុំលាងដៃ ស្រុកអង្គរធំ

ចេញ​ផ្សាយ​ ២៨ តុលា ២០២០ 3896

កម្មវិធីទី១ នៃដំណើរបេសកកម្មថ្ងៃដំបូងនៅខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអញ្ជើញមកពិនិត្យស្ថានភាពដំណាំបន្លែក្រោយពេលទឹកស្រក មានល្ពៅ ពោត ហើយច្រើនជាងគេគឺត្រសក់ ទ្រើងសរុបជាង ១០ហ.ត ដែលត្រូវបានទឹកជំនន់មកបំផ្លាញខូចខាតស្ទើរគ្មានសល់ របស់ប្រជា កសិករនៅភូមិភ្លោះ ឃុំលាងដៃ ស្រុកអង្គរធំ។ បងស្រី ហ៊ុន ពី ដំណាងឲ្យកសិកររងគ្រោះ បានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្រ្តីថានេះជាការដាំលើកទី២ បន្ទាប់ពីប្រមូលផលលើកទី១លក់បានជាង ៦លានរៀល មានត្រសក់ស្រូវ ត្រសក់ទ្រើង និងពោត។ បច្ចុប្បន្នផ្ទៃដីខូចខាង ២,៥ ហ.ត លើផ្ទៃដីសរុបជាង ៤ ហ.ត បងស្រីដាំបន្លែ អាស្រ័យផលលើដីដែលគ្រប់គ្រងដោយអាជ្ញាធរអប្សារា សម្រាប់ទ្រទ្រង់ជីវភាព។ បងស្រីបានស្នើសុំឯកឧត្តមរដ្ឋមន្រ្តីមេត្តាជួយផ្តល់ពូជបន្លែ ជី និងទុយោទឹក ដើម្បីបងស្រីចាប់ផ្តើមផលិតកម្មបន្លែនេះឡើងវិញក្នុងពេលឆាប់ៗនេះ។

ទទួលយកសំណើរដោយក្តីរីករាយ រួមជាមួយអារម្មណ៍សោកស្តាយ អាណិតអាសូរចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់ តាមរយ:មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានដោះស្រាយពូជបន្លែ និងជីជូន ដោយឡែកទុយោទឹកឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់បានជួយឧបត្ថម្ភ ៤០០០ម៉ែត្រ/គ្រួសារ។ ករណី ការពន្យាបង់កាប្រាក់ធនាគារ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានមន្ទីរជួយអន្តរាគមន៍ទៅធនាគារផ្ទាល់ដោយយោងលើហេតុផលជាក់ស្តែង និងពួកគាត់សុទ្ធតែជាអតិថិជនល្អរបស់ធនាគារ និងជាពិសេសយោងលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថាយើងជួយគ្នាក្នុងគ្រាក្រ មិត្តល្អជួយគ្នានៅពេលមានទុក្ខលំបាក។

ចំពោះអំណោយដ៏ថ្លៃថ្លានេះ កសិករដែលទទួលរងគ្រោះដោយទឹកជំនន់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសសម្តេចតេជោ ដែលបានជួយឧបត្ថម្ភ និងដោះស្រាយបញ្ហាជូនប្រជាជនគ្រប់បែបយ៉ាងទោះនៅទីជិតឆ្ងាយ សូមឲ្យសម្តេចតេជោទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាតឡើយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 816

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 768

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 804

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 834

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1312

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1440

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1382

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1608

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1402

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1648

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 2011

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1942

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...