នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបន្តជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Dato Dr. Abdul Manaf Metussin រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ប្រ៊ុយណេ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-ប្រ៊ុយណេ និងលើកទឹកចិត្តដល់ភាគីប្រ៊ុយណេពិនិត្យលទ្ធភាពបើកទីផ្សាដើម្បីនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត សំដៅធានាសន្តិសុខស្បៀងក្នុងប្រទេស និងក្នុងតំបន់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញឯកឧត្តម Dato Dr. Abdul Manaf Metussin និងគណ:ប្រតិភូចូលរួមកម្មវិធីវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងជាឱកាសក្នុងការផ្គូរផ្គងដៃគូវិនិយោគរវាងកម្ពុជា-ប្រ៊ុយណេ និងបណ្តាប្រទេសផ្សេងៗដទៃទៀត៕