ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងស្វាយ

ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 2733

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី បច្ចេកវិទ្យាផលិត និងគ្រប់គ្រងផលបន្លែ និងស្វាយ នៅទីរួមខេត្តកំពង់ចាម។
វគ្គបណ្តុះបណ្តាល ដែលត្រូវបានរៀបចំ និងដំណើរការដោយ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ដែលជាយន្តការមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ ត្រូវបានចូលរួមដោយសិក្ខាកាមសរុបចំនួន ៣៣ នាក់ ក្នុងនោះមានស្រ្តី ៧ នាក់ ។ អ្នកទាំងនោះជាមន្ត្រីបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ២១ ទីប្រឹក្សានៃកម្មវិធី ASPIRE-AT និងបុគ្គលិកបច្ចេកទេសនៃក្រុមហ៊ុនទីប្រឹក្សាផ្នែកពង្រឹងសមត្ថភាពសហគមន៍កសិកម្ម។
ជាគោលបំណងសំខាន់របស់វគ្គ គឺធ្វើឱ្យមានគ្រូ ឬ អ្នកបណ្តុះបណ្តាលកាន់តែល្អ និងកាន់តែច្រើន សម្រាប់រួមចំណែកបង្កើន និងពង្រឹងសមត្ថភាពកសិករ និងអ្នកគ្រប់គ្រងសហគមន៍កសិកម្ម ក្នុងការបង្កើនផលិតភាព និងគុណភាពផលិតផលកសិកម្មទាំង ២ នេះ ។ ក្នុងនោះគឺឱ្យអាចដោះស្រាយបញ្ហា ឬ ឧបសគ្គផ្សេងៗបានកាន់តែប្រសើរ ជាពិសេសបញ្ហាដែលបង្កដោយការប្រែប្រួលអាកាសធាតុ ហើយអាចនឹងលក់ផលិតផលបានច្រើន និងទទួលបានប្រាក់ចំណេញសមស្រប ។
នៅក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបន្តពង្រឹង និងអភិវឌ្ឍវិស័យកសិកម្មជាតិ ជាពិសេសដើម្បីធ្វើឱ្យប្រជាជនមានស្បៀងអាហារកាន់តែល្អ និងគ្រប់គ្រាន់ រួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរបស់កសិករ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ចំណុចសំខាន់ៗ ដែលគ្រូ និងសិក្ខាកាមត្រូវយកចិត្តទុកដាក់ និងព្យាយាមធ្វើឱ្យបាន គឺការកែលម្អសមត្ថភាព និងភាពមានតម្លៃរបស់គ្រូ ដោយ ៖ ១)  បង្កើនចំណេះដឹងបច្ចេកទេសស្តីពីការផលិត និងគ្រប់គ្រងផល និង ២) បង្កើនភាពប៉ិនប្រសប់ ឬ ទេពកោសល្យក្នុងការបង្រៀន ឬ បណ្តុះបណ្តាល៕

Other News
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 314

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 324

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 371

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 373

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 389

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៨ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ាន...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 367

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងខេត្តចំនួន២

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 479

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលស៊ុតទាចំនួន ៨៨០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 483

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Grace Fu នៃសាធារណរដ្ឋសិង្ហបុរី

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 476

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបជាមួយលោក Winfried F. Wicklein ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៨ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 546

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក...
ចេញ​ផ្សាយ​ ២៩ តុលា ២០២៦ 500

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាស...
ចេញ​ផ្សាយ​ ២៨ តុលា ២០២៦ 606

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រចំណីសត្វ ក្រុមហ៊ុន ខេមបូឌាន ហៃដា អេហ្រ្គីខលឈរ អេន អេនីមល ហាស់ប៊ែនដ្រាយ ថេកណឡជី ឯ.ក

នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន...