សិក្ខាសាលាផ្សព្វផ្សាយស្តីពី ”សមិទ្ធផលប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម”

ចេញ​ផ្សាយ​ ១៨ ធ្នូ ២០២០ 25266


នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី” សមិទ្ធផលប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យកសិកម្ម” ក្រោមអធិបតីភាពលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ នឹងមានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ មន្រ្តីពីអង្គភាពក្រោមឳវាទក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង២៥ និងដៃគូរអភិវឌ្ឍ សរុបប្រមាណជាង១០០នាក់។ គោលបំណង នៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយអំពីសារសំខាន់និងអត្ថប្រយោជន៍ នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងវិស័យកសិកម្មនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (Mobile Apps) ប្រព័ន្ធគេហទំព័ររបស់ក្រសួង និងបណ្តាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) ផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកម្មវិធីខាងលើ បានបង្ហាញឲ្យយើងដឹងអំពីការចូលរួមចំណែកនៃបច្ចេកវិទ្យាក្នុងការអភិវឌ្ឍកសិកម្មដែលមានដូចជា គាំទ្រដល់ការរៀបចំយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជំរុញនវានុវត្តន៍ក្នុងវិស័យកសិកម្ម ការធ្វើកសិកម្មដោយនិរន្តរភាព ជំរុញទីផ្សារផលិតផលកសិកម្ម បង្កើនសមត្ថភាពក្នុងការធ្វើកសិកម្ម សុវត្ថិភាពចំណីអាហារនិងតាមដានខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយនិងការជូនដំណឹងជាមុន និងជំនួយដល់ការស្វែងរកការធានារ៉ាប់រង និងហិរញ្ញវត្ថុ។ ក្នុងនោះប្រព័ន្ធគេហទំព័រមានដូចជា៖
(១) គេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ www.maff.gov.kh មានតំណភ្ជាប់ទៅគេហទំព័ររបស់មន្ទីរទាំង២៥រាជធានី-ខេត្ត២៥

(២). បណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង www.facebook.com/maff.gov.kh

(៣) ប្រព័ន្ធសេវាព័ត៌មានទីផ្សារ) www.amis.org.kh ឬ CAMAgriMarket

(៤) គេហទំព័រផ្សព្វផ្សាយកសិកម្ម (Web Portal: www.khmeragri.info

(៥) បណ្តាល័យកសិកម្មអេឡិចត្រូនិកដែលបានរក្សាទុកនិងចែករំលែកឯកសារ បច្ចេកទេសកសិកម្មសម្រាប់សាធារណៈជន www.elibrary.maff.gov.kh និងវីដេអូកសិកម្មថ្មីៗក្នុង YouTube ដែលមាន Channel: Cambodia Agriculture Video–MAFF។ ថ្លែងក្នុងសន្ទរកថាបើកអង្គសិក្ខាសាលានេះដែរ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថិតក្នុងបរិបទថ្មី នៃការនិយមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃក្នុងយុគសម័យឧស្សាហកម្ម៤.០ និងសេដ្ឋកិច្ចឌីជីថល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានបង្កើតឡើងនូវកម្មវិធីលើទូរស័ព្ទឆ្លាតវៃមួយចំនួនទៀតដើម្បីផ្តល់ភាពងាយស្រួល និងចែករំលែកព័ត៌មានអំពីវិស័យកសិកម្មទាំងមូលដល់សាធារណៈជន និងប្រជាកសិករ ដូចជា៖

 កម្មវិធីទូរស័ព្ទរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ GDAHP App និងកម្មវិធីទូរស័ព្ទបណ្ណាល័យ កសិកម្មអេឡិចត្រូនិក (Agrilibrary) ដែលរាល់កម្មវិធីទូរស័ព្ទទាំងអស់បានដាក់ឲ្យដំណើរការនៅលើ iOS app store និងPlay Store (android) ។
លើសពីនេះទៅទៀតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែពិនិត្យមើលកាលានុវត្តភាពក្នុងទិសដៅបង្កើតកម្មវិធីផ្តល់ព័ត៌មាន ទិន្នន័យកសិកម្មនៅកម្ពុជា (Cambodia Agricultural Big Data Platform) និងប្រព័ន្ធត្រួតពិនិត្យ និងតាមដានផលិតផលកសិកម្មតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធតាមដានខ្សែច្រវ៉ាក់ផលិតផលកសិកម្ម (Agricultural Product Traceability System) សម្រាប់ពេលអនាគតផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 145

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 141

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...