Other News
នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅខេត្តសៀមរាប និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍។
ការចងក្រងជាសហគមន៍កសិកម្មទំនើបគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់ប្រជាកសិករ ជាពិសេសការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលទុនកម្ចីមានការប្រាក់ទាប និងការធានាទីផ្សារនិងតម្លៃតាមការចរចាកិច្ចសន្យាទុកមុន ជាក់ស្ដែងសហគមន៍កសិកម្មទំនើបនេះគឺកំពុងអនុវត្តផលិតកម្មស្រូវនាងអំតាមកិច្ចសន្យាក្នុងតម្លៃ ៨៥០៛/គីឡូក្រាម៕