ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២)

ចេញ​ផ្សាយ​ ៤ មីនា ២០២០ 4902

 

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២) ។ ក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តគោលដៅ លោក លោកស្រី និងមន្រ្តីអនុវត្តគម្រោង។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកានាពេលនេះ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគម្រោងដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្មខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឱ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះមកនៅក្នុងរង្វង់៦% នៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ដោយប្រយោលពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។ ស្ថិតក្នុងស្ថានភាពចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយ:ទ្រទ្រង់ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម មាន លទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈការផ្តល់ទឹកប្រាក់រហូតដល់ $៥០លាន ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។ ដើម្បីចូលរួមថែរក្សាសុខភាពសេដ្ឋកិច្ចជាតិយើងដែលកំពុងប្រឈមជាមួយបញ្ហាសំខាន់ទាំងពីរខាងលើ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គំនិតគោលសំខាន់ៗជូនសមាជិក សមាជិកាក្នុងកិច្ចប្រជុំ ជាពិសេសម្ចាស់ជំនួយ នាយកគម្រោង មន្រ្តីអនុវត្តគម្រោង និងមន្រ្តី ឬជនបង្គោលថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ដែលជាគោលដៅរបស់គម្រោងយកទៅត្រិះរិះពិចារណា ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១. ត្រូវគិតគូអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ផលិតកម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹក សក្តានុពលស្រោចស្រពស្រូវ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវត្តិ រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងការធ្វើកសិកម្មចម្រុះ ដោយបញ្ចូលការជីកស្រះចិញ្ចឹមត្រី។

ទី២. បង្កើនគុណភាពកសិផល ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ ត្រូវពិនិត្យលទ្ធភាពរកទីតាំងលក់ផលិតផលសរីរាង្គ ផលិតផល GAP ដែលមានស្តង់ដារ និងអនាម័យខ្ពស់។

ទី៣. បន្តអភិវឌ្ឍកសិដ្ឋានគំរូ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍កសិកម្ម ពង្រឹង និងពង្រីកផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ដោយកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ ដោយងាកមកធ្វើពិពិធកម្មកសិកម្មប្រកបដោយភាតរបរិស្ថាន ព្រមទាំងខិតខំការប្រែក្លាយសហគមន៍ គំរូឱ្យទៅជា “ភូមិមួយ ផលិតផលមួយ” ឬសហគមន៍ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។ គួរកំណត់តំបន់ដាំដុះ នៅក្នុងខេត្តគោលដៅ និងតំបន់ផ្សេងៗទៀត ដោយត្រូវចងក្រងទិន្នន័យតាមភូមិសាស្ត្រ នីមួយៗ ដើម្បីជាធាតុចូលសម្រាប់រៀបចំជាផែនទីបង្ហាញផ្លូវអំពីដាំដុះដំណាំកសិកម្ម។

ទី៤. ត្រូវសិក្សាស្រាវជ្រាវពីផលប៉ះពាល់ដល់បរិមាណផលត្រី ផលស្តុកធម្មជាតិ និងជីវភាពរបស់សហគមន៍នេសាទ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ។ ផលប៉ះពាល់លើធនធានជលផល ដែលបណ្តាលមកពីការប្រែប្រួលរបបទឹកទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាង ឬទន្លេ។ ត្រូវរៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់ គ្រងជីវៈចម្រុះ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អធិការ ដ្ឋាន និងខណ្ឌរដ្ឋបាលជលផល ព្រៃឈើទាំងអស់ត្រូវផ្សព្វផ្សាយពីផល ប្រយោជន៍នៃព្រៃឈើ ព្រៃលិចទឹក និងចាត់វិធានការទប់ ស្កាត់ការរំលោភយកដីព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាងធ្វើជាកម្មសិទ្ធិខុសច្បាប់ ទប់ស្កាត់ភ្លើងឆេះព្រៃ។

ទី៥. ម្ចាស់ជំនួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូ ឱ្យបានល្អិតល្អន់ និងមានទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយទាក់ទងទៅនឹងការប្រើប្រាស់ថវិកា កម្មវត្ថុ ឬគោលបំណងរបស់គម្រោង សកម្មភាពអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក ដោយត្រូវតោងភ្ជាប់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះ និងជាពិសេសត្រូវគិតដល់អ្នកទទួលផលចុងក្រោយ ធ្វើយ៉ាងណាក្រោយពេលគម្រោងចប់ សកម្មភាពរបស់គម្រោងនៅមាននិរន្តរភាព។

សូមអនុញ្ញាតជម្រាបជូនថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លានដុល្លារ (ADB=$៥០លាន IFAD=$១០ លាន និងរាជរដ្ឋាភិបាល=$៦លាន)។ គម្រោងមានរយៈពេល៥ឆ្នាំ (ចាប់ពីថ្ងៃ០១/៣/២០១៨ ដល់ថ្ងៃទី៣១/៣/២០២៣) ក្នុងខេត្តគោលដៅចំនួន០៧ គឺខេត្តបាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 818

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 769

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 804

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 835

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1316

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1445

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1390

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម និងត្រីឆ្ពិនចំនួន១០គីឡូក្រាមជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៩០០គ្រាប់ ត្រីទីឡាព្យាចំនួន១៥គីឡូក្រាម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1611

ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd

នារសៀលថ្ងៃទី៦​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Syngenta Vietnam Co.,Ltd ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1409

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកស្រី​ Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម​...
ចេញ​ផ្សាយ​ ៦ តុលា ២០២៦ 1656

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលបានការគាំទ្រដោយគម្រោង(CFAVC) ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី នៅខេត្តកំពត

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង(CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 2020

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ

នារសៀលថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​ បានអញ្ជើញចុះទស្សនកិច្ចសិក្សា ដើម្បីពិនិត្យលទ្ធភាពការបើកទីផ្សារកសិផលថ្មីបន្ថែមសម្រាប់កសិករ...
ចេញ​ផ្សាយ​ ៥ តុលា ២០២៦ 1957

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ក្នុងជំនួបពិភាក្សាការងារ

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបជាមួយ លោក Bhavya Sehgal អគ្គនាយកក្រុមហ៊ុន OCP Singapore ដើម្បីពិភាក្សាការងារអំពីការផ្គត់ផ្គង់...