ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងារមន្រ្ដីកសិកម្មឃុំ-សង្កាត់ ក្នុងក្រុង-ស្រុក ចំនួន៤នៃខេត្តកណ្តាល ដែលរួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន។
កិច្ចប្រជុំនេះមានគោលបំណង ពង្រឹងសមត្ថភាពការងារ បង្កើនជំនាញ និងការយល់ដឹងដល់មន្រ្ដីកសិកម្មឃុំ-សង្កាត់ ដើម្បីលើកស្ទួយជីវភាពកសិករ និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះផ្តោតលើប្រធានបទសំខាន់ៗ ដែលមានដូចជា៖ ការគ្រប់គ្រងស្ថិតិកសិកម្ម ប្រសិទ្ធភាពនៃការប្រើធាតុចូលជាពិសេសការប្រើប្រាស់ជី និងថ្នាំកសិកម្ម សុខភាពដំណាំ និងផលិតកម្មបន្លែសុវត្ថិភាព និងការផ្សារភ្ជាប់ផលិតផលទៅកាន់ទីផ្សារ៕