ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពីការ“ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយះពេល១០ឆ្នាំរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម២០១៧ ២០២៦”

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 4855

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ មានការរៀបចំពិធីបើកសិក្ខាសាលាស្តីពីការ“ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្ររយះពេល១០ឆ្នាំរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម២០១៧ ២០២៦” ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងក្រសួងពាក់ព័ន្ធ ភ្ញៀវវជាតិនិងអន្តរជាតិ សាស្ត្រាចារ្យ និងនិស្សិត ក្នុងគោលបំណងពិនិត្យអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ការប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងបុព្វហេតុផ្តល់ផលប្រយោជន៍រួម សម្រាប់រៀបចំធ្វើផែនការយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីអភិវឌ្ឍន៍សាកលវិទ្យាល័យភូមិន្ទកសិកម្ម ឲកាន់តែមានការរីកចម្រើនទ្បើងបន្ថែមទៀត ក្នុងរយៈពេល១០ឆ្នាំនាពេលខាងមុខ ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

គួរបញ្ចាក់ផងដែរថាផែនការយុទ្ឋសាស្ត្ររយះពេល១០ឆ្នាំសម្រាប់ ២០១៧ ២០២៦ នេះគឺជាការអនុវត្តលើកទី៣ របស់សាកលវិទ្យាល័យភូមិកសិកម្មដោយលើកទី១ បានប្រព្រឹត្តនៅឆ្នាំ ២០០១-២០១០ និងផែនការយុទ្ធ សាស្រ្តលើកទី២នៅ ឆ្នាំ២០១១-២០១៥ ទទួលបានជោគជ័យ និងសមិទ្ធផលធំៗ ជាច្រើនគួរកត់សម្គាល់ ជាពិសេសគឺ ការកសាងធនធានមនុស្សហេដ្ឋារចនាសម្ព័ន្ធសិក្សា មន្ទីរពិសោធន៍ ស្ថានីយ៍អនុវត្តន៍និងស្រាវជ្រាវ និងការទទួលស្គាល់លើឆាកអន្តរជាតិ។

ដើម្បីបន្តលើកកម្ពស់ការដឹកនាំ និងតម្រង់ទិសលើការអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជា ឲកាន់តែមានគុណភាព និងមានប្រសិទ្ធភាព ស្របទៅតាមការវិវឌ្ឍន៍នៃការ រីកចម្រើនរបស់ខឿនសេដ្ឋកិច្ចជាតិ និងជាពិសេសរត់ឱ្យទាន់សាកលភាវូបនីយកម្មក្នុងតំបន់ និងក្នុងពិភពលោក សាកលវិទ្យាល័យភូមិន្ទកសិកម្មបានកសាងផែនការយុទ្ធសាស្រ្តរយៈពេល១០ឆ្នាំថ្មី សម្រាប់អនុវត្តន៍បន្តគឺបានផ្តោតទៅលើទិសដៅចំនួន ៣។

ទី១: លើកកម្ពស់គុណភាព និងបរិមាណនៃកម្មវិធីសិក្សា ការស្រាវជ្រាវ និងការផ្លាស់ប្តូរបច្ចេកវិទ្យា

ទី២: អភិវឌ្ឍន៍ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តង់ដាការអប់រំ និងការស្រាវជ្រាវ

ទី៣: លើកកម្ពស់អភិបាលកិច្ចល្អ ការបង្កើតមូលនិធិទ្រទ្រង់ និងការគ្រប់គ្រងមូលនិធិទ្រទ្រង់ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងទិសដៅមួយចំនួនបន្ថែមទៀតសម្រាប់អង្គសិក្ខាសិលាពិភាក្សា ពិគ្រោះយោបល់ និងអនុវត្ត ក្នុងការកសាងផែនការយុទ្ធសាស្ត្រ១០ឆ្នាំ របស់សាកលវិទ្យាល័យរួមមាន៖

ទី១. ត្រូវពង្រឹងការអប់រំ បណ្តុះបណ្តាលនិស្សិតគ្រប់កម្រិត រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាជាន់ខ្ពស់និងថ្នាក់បណ្ឌិត ឲមានចំណោះដឹងបច្ចេកទេសវិទ្យាសាត្រច្បាស់លាស់ មានទស្សនៈទូលំទូលាយ និងសមត្ថភាពគ្រប់គ្រាន់អាចប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងស្រុកនិងក្រៅស្រុក។ ជាពិសាសត្រូវមានយន្តការដែលផ្តោតទៅលើកខ្សែសង្វាក់ផលិតកម្មនិងសហគ្រិនភាពឲទៅជាអត្ថិភាពចំបង។

ទី២. យកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានសាស្ត្រាចារ្យ និងគ្រូបង្រៀន ឲ្យមានជំនាញឯកទេសច្បាស់លាស់ ចំណេះដឹងថ្មីៗ និងស្មារតីទទួលខុសត្រូវសង្គម ដើម្បីតម្រង់ទិសវិជ្ជាជីវៈយុវជនជំនាន់ថ្មីឲមានប្រសិទ្ធភាព និងសមត្ថភាព។

ទី៣. ប្រែក្លាយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ពីការគិតគូរតែលើការបណ្តុះបណ្តាលឲទៅជាសាកលវិទ្យាល័យដែលយកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវជាចម្បង (Research University) និងការរួមចំណែកផ្ទេរបច្ចេកវិទ្យាកសិកម្មឲ្យដល់កសិករ ដូចជា ការស្រាវជ្រាវសម្រាប់អនុវត្ត (Apply Research) ការស្រាវជ្រាវបែបវិទ្យាសាស្រ្ត (Scientific Research) ឬការស្រាវជ្រាវដើម្បីរៀបចំគោលនយោបាយ (Policy Research) ជាដើម។ ពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវ នវានុវត្តន៍និង ច្នៃប្រឌិតកម្រិតខ្ពស់ បង្កើតជា កញ្ចប់បច្ចេកវិទ្យាវៃឆ្លាត (Smart Technology) សម្រាប់កសិករ និង ផលិតកររបស់យើងយកទៅអនុវត្តដើម្បីសម្រាប់សម្រួលការងារ ក៏ដូចជាបង្កើនទិន្នផលកសិកម្មផងដែរ។

ទី៤. ខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សាឲបានគ្រប់គ្រាន់ សម្រាប់បម្រើសេចក្តីត្រូវការក្នុងការសិក្សា ការអនុវត្តន៍ជាក់ស្តែង និងការស្រាវជ្រាវ រួមមានបណ្ណាល័យ ឧបករណ៍សម្ភារបង្រៀន មន្ទីរពិសោធន៍ ស្ថានីយ៍ដំណាំ កសិដ្ឋានចិញ្ចឹមសត្វនិងចិញ្ចឹមត្រីជាដើម។

ទី៥. កែលម្អនិងអភិវឌ្ឍកម្មវិធីសិក្សា ឲមានភាពទាន់សម័យស្របតាមតម្រូវការទីផ្សារ ឆ្លើយតបនឹងគោលនយោបាយអភិវឌ្ឍន៍កសិកម្មជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ដែលបានកំណត់ដោយរាជរដ្ឋាភិបាល។

ទី៦. យកចិត្តទុកដាក់ខ្ពស់លើការងារអភិបាលកិច្ចល្អ (Good Governance) នៅគ្រប់កម្រិត ទាំងកម្រិតសាកលវិទ្យាល័យ មហាវិទ្យាល័យ រហូតដល់ការិយាល័យឬដេប៉ាតឺម៉ង់។ ទី៧. បន្តយកទុកដាក់លើកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ជាពិសេសត្រូវបង្កើតឲមានយន្តការភ្ជាប់ទំនាក់ទំនងជាមួយអង្គភាពជំនាញតាមវិស័យ ភាពជាដៃគូរវាងសាកលវិទ្យាល័យនិងវិស័យឯកជន PPP (Public Private Partnership) ដើម្បីផ្តល់ឱកាសដល់សាស្រ្តាចារ្យនិងនិស្សិត បានសិក្សារៀនសូត្រការងារជាក់ស្តែងបន្ថែមពីស្ថាប័នរដ្ឋ វិស័យឯកជន ហើយវិស័យឯកជនក៏ត្រូវចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស ក៏ដូចជាទទួលបានបច្ចេកទេសនិងរបកគំហើញថ្មីៗពីសាកលវិទ្យាល័យទៅវិញទៅមកផងដែរ។ ទន្ទឹមនឹងនេះក៏ត្រូវជំរុញការធ្វើអន្តរជាតូបនីយកម្ម (Internationalization) ពោលគឺផ្សារភ្ជាប់រវាងសាកលវិទ្យាល័យយើងទៅនឹងសហគមន៍សាកលវិទ្យាល័យអន្តរជាតិ ជាពិសេសក្នុងតំបន់ តាមរយៈការបញ្ជូននិស្សិតនិងសាស្រ្តាចារ្យទៅសាកលវិទ្យាល័យដៃគូ និងការទទួលយកសាស្រ្តាចារ្យនិងនិស្សិតពីសាកលវិទ្យាល័យដៃគូមកវិញ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 295

ចូលរួមផ្សព្វផ្សាយពី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោមនស្សរីករាយចំពោះលោក បូរ ភ័កត្រា ស្ថាបនិក «រំដួលធីវី» ដែលបានយល់ព្រមធ្វើជាទូតសុច្ឆន្ទៈ...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 295

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together

Cambodia’s agrifood sector is transforming — and CAFE26 is where opportunities come together. 🌾💡 From investment and business partnerships to new technologies, innovation and market opportunities, CAFE26 will bring together farmers, businesses, investors, financial institutions, innovators, young people and development partners from Cambodia and beyond. More than just an exhibition, CAFE26 is a platform to connect ideas with investment,...
ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 313

ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 439

«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)»

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្មវិធី បានថ្លែងថា «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26)» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី...
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 464

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ​ ដល់ ថ្ងៃចន្ទ ១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០​ ដល់ ទី១២ ខែតុលា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ១៣ តុលា ២០២៦ 463

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ចើញដឹកនាំប្រតិភូកម្ពុជា ចូលរួមសន្និបាតអន្តរជាតិ និងកិច្ចប្រជុំ ICID នៅប្រទេសបារាំង

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ អមដោយមន្ត្រីជំនាញ និងថ្នាក់ដឹកនាំតំណាងក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសន្និបាតអន្តរជាតិលើកទី២៦...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 1098

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម

នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសំណេះសំណាលជាមួយយមន្ត្រីរាជការនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម...
ចេញ​ផ្សាយ​ ៩ តុលា ២០២៦ 988

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ CaWSIP-MAFF ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោងរបស់ធនាគារពិភពលោក

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រគម្រោង...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 990

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំសម្របសម្រួលការអនុវត្តសកម្មភាព​បន្តគម្រោង EMPOWER នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម និងជាប្រធានក្រុមការងារអនុវត្តគម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ​សម្របសម្រួលជាមួយអាជ្ញាធរ...
ចេញ​ផ្សាយ​ ៨ តុលា ២០២៦ 1037

ឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំកិច្ចប្រជុំការងារបច្ចេកទេសលើកទី៦ របស់​គម្រោង «សកម្មភាពសហគមន៍ សម្រាប់និរន្តរភាពព្រៃឈើ (CASFor)»

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីរួមខេត្តក្រចេះ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំកិច្ច​ប្រជុំការងារបច្ចេកទេសលើកទី៦...
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1481

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ

សេចក្តីប្រកាសព័ត៌មានរួម ស្តីអំពី ជំពូកថ្មីសម្រាប់កម្មវិធីការថែទាំសត្វព្រៃដែលបានសង្គ្រោះ
ចេញ​ផ្សាយ​ ៧ តុលា ២០២៦ 1624

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី តំណាងឯកឧត្ដម អ៊ឺម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារជួបប្រជុំជាមួយរដ្ឋបាលខេត្តក្រចេះ...