ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ​Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់ IRRI

ចេញ​ផ្សាយ​ ១៥ ឧសភា ២០២៣ 3288

នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ​Dr. Jongsoo Shin នាយកប្រចាំតំបន់អាស៊ីរបស់ IRRI នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អរវាង IRRI និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសកិច្ចការស្រាវជ្រាវអំពីពូជស្រូវ ស្របតាមគោលនយោបាយរបស់ក្រសួង។ 

សម្រាប់ការផ្តួចផ្តើមរបស់ IRRI អំពីពូជស្រូវមានជាតិស្ករទាបនៅកម្ពុជា (Low Glycemic Index – Low GI) ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ IRRI ឱ្យសហការជាមួយ CARDI  និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវសិក្សាវិភាគដោយត្រូវយកចិត្តទុកដាក់ទាំងការងារស្រាវជ្រាវពូជស្រូវ និងការអភិវឌ្ឍទីផ្សារ។ លើសពីនេះទៀត ត្រូវផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ដែលជាទម្រង់នៃភាពជោគជ័យប្រកបដោយនិរន្តរភាព ពេលគម្រោងបិទបញ្ចប់។   

បើតាម ឯកឧត្តមរដ្ឋមន្ត្រី គម្រោងទាំងអស់ត្រូវគិតគូរលើសុខភាពប្រជាពលរដ្ឋ សុវត្ថិភាពសង្គម ធ្វើឱ្យកសិករមានចំណូលមានស្ថិរភាពសេដ្ឋកិច្ច និងនិរន្តរភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 197

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 184

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 249

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 249

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 247

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡង​ប្រជែងអ្នកកែច្នៃប្រហុកឆ្នើម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 258

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងពាក់ព័ន្ធ ចុះប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 263

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី...
ចេញ​ផ្សាយ​ ៩ ធ្នូ ២០២៥ 345

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដល់កម្មករត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 367

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ

នាវេលាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 354

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងកសិកម្មវៃឆ្លាត នៅស្រុកកោះញ៉ែក មណ្ឌលគិរី ក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាលើកទី២

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារអនុវត្តគម្រោងចុះទស្សនកិច្ចដោយផ្ទាល់...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 364

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 374

ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារកម្មវិធី ASPIRE-AT និងគម្រោង CREA ធ្វើទស្សនកិច្ចក្រុមហ៊ុនកសិកម្ម និងសហគមន៍កសិកម្ម ព្រមទាំងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ

ពីថ្ងៃទី៤ ដល់ទី៦ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឋានៈជាសហប្រធានគណៈកម្មាធិការតម្រង់ទិស...