ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ២១ តុលា ២០១៩ 4298

ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោក ក្រោម ប្រធានបទ “យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង” ដែលពិធីនេះប្រារព្វក្នុងបរិវេណវត្តមុន្នីឧត្តម នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុម ប្រឹក្សាខេត្ត និងមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកស្រី Francesca Erdelmann តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រជាជាតិ (FAO) មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់។

ជាបឋម ឯកឧត្តម ម៉ៅ ធនិន បានជម្រាបជូនអង្គពិធីអំពីស្ថានភាពនដំណើរការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មនៅខេត្តពោធិ៍សាត់ដែលមានសក្តានុពលក្នុងការវិនិយោគដើម្បីបង្កើនផលិតភាពផលិតកម្ម ធានាសុវត្ថិភាព អាហារូបត្ថម្ភ និងកាត់បន្ថយភាពអត់ឃ្លាន សម ស្របតាមប្រធានបទនៃទិវានាថ្ងៃនេះ។ ព្រមជាមួយគ្នានេះ លោកស្រី Francesca Erdelmann បានរាយការណ៍ជូនអង្គពិធីជ្រាបថានេះគឺជាលើកទី៣៩ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្ម សំដៅឈានទៅបញ្ចប់ភាពអត់ឃ្លាននៅទូទាំងសាកលលោក។ ដោយឡែក លោក Alexandre HUYNH បានថ្លែងថាការលុបបំបាត់ភាពអត់ឃ្លានគឺជាអាទិភាពចំបងបំផុតរបស់អង្គការ FAO ហើយក៏ទាមទារឲ្យគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ បង្កើនសកម្មភាពប្រកបដោយនិរនត្តរភាព ក្នុងន័យចូលរួមសហការក្នុងភាពជាដៃគូដែលជាគន្លឹះសំខាន់បំផុតដើម្បីធ្វើយ៉ាងណាឲ្យប្រធានបទខាងលើទទួលបានជោគជ័យ។ អង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីរួមចំណែកធ្វើឲ្យអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភសម្រាប់មនុស្ស លោកនៅគ្រប់បណ្តាប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។

មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវជាតិ អន្តរ ជាតិ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងទិវានេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំទិវានេះឡើងប្រកបដោយអត្ថន័យ និងផ្លែផ្កាគួរជាទីមោទន។ ឆ្លៀតយកឱកាសដ៏មហោឡារិកនេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង និងឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចសេនាវិបុលភក្តី ដែលសម្តេចទាំងបួន បានជូនពរបងប្អូនជនរួមជាតិ និងជាពិសេសប្រជាពលរដ្ឋខេត្តពោធិសាត់ឲ្យទទួលយកនូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ឈានចូលដល់ប្រធានបទនៃទិវានាថ្ងៃនេះ លោកបានជម្រាបជូនអង្គពិធីថាប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោកបានរៀបចំទិវានេះឡើងគឺមានគោលបំណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នកដែលទទួលរងគ្រោះដោយការអត់ឃ្លាន ធានាឲ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់សម្រាប់មនុស្សលោក។ នៅទូទាំងពិភពលោកមានប្រជាជនជាង ៨២០លាននាក់ កង្វះអាហារូបត្ថម្ភជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះ ៦០% គឺជាស្រ្តី និងកុមារ ដែលមានអាយុក្រោម ៥ឆ្នាំ ជិត ៥លាននាក់បានស្លាប់ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ និងរាប់លាននាក់ទៀតកំពុងតែប្រឈមនឹងការស្រេកឃ្លានអាហារ។

ឆ្វេងយល់ពីបញ្ហាខាងលើ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អាទិភាពចម្បងទៅលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងចាត់ ទុកការវិនិយោគលើវិស័យនេះគឺជា “កម្លាំងពន្លឿន” ក្នុងការជួយបង្កើនល្បឿនដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានរៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ ២០១៩-២០២៣ ដែលយុទ្ធសាស្រ្តជាតិនេះមានគោលដៅធ្វើយ៉ាងណានៅឆ្នាំ២០២៣ ត្រូវកាត់បន្ថយផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភ អត្រានៃភាពក្រេសក្រិនរបស់កុមារ និងអត្រានៃភាពស្គមស្គាំង តាមការរំពឹងទុក ដែលយុទ្ធសាស្រ្តនោះរួមមាន៖ លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈកសិដ្ឋានគ្រួសារខ្នាតតូច និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ការគ្រប់គ្រងគ្រោះមហន្តរាយ ការបន្សាំនូវបម្រែបម្រួលអាកាស ធាតុ លើកកម្ពស់ប្រព័ន្ធផលិតកម្ម ពិពិធកម្ម និងកសិ-ធុរកិច្ច។ លោកបានបន្តទៀតថា ដើម្បីឲ្យគោលដៅនៃការលុបបំបាត់ភាពអត់ឃ្លាននៅឆ្នាំ២០៣០ សម្រេចទៅបាន ចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពគឺធានាសន្តិសុខស្បៀង ធើ្វឲ្យប្រសើរឡើងអាហារូបត្ថម្ភ ជំរុញអភិវឌ្ឍវិស័យកសិកម្ម អនុលោមទៅតាមផែនការសកម្មភាពជាតិ ២០១៦-២០២៥ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យនៅកម្ពុជាតាមគោលដៅរំពឹងទុក។ ទាក់ទងនឹងគោលដៅនេះ ក្រសួងបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផ្តោតលើ “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែលផ្តល់អាទិភាពឲ្យវិស័យកសិកម្មដើរតួនាទី លើក កម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការ កាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និងរួមចំណែកកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំឭកជូននូវប្រសាសន៍របស់សម្តេចតេជោថា “ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោល នយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការដោះស្រាយនូវទុក្ខលំបាក ការលើកស្ទួយកម្រិតជីវភាព និងការលើកកម្ពស់សុខុមាលភាពទៀតផង” ហើយរាជរដ្ឋាភិបាលបានប្តេជ្ញាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ។ ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ប្រពៃនេះ និងដើម្បីអបអរសាទរទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៩ លោកបានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ទុកជាទុនពុទ្ធិដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការដោះ ស្រាយនូវរាល់ចំណងបញ្ហាដែលជាឧបសគ្គចំបងក្នុងការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងទិសដៅដ៏មុខស្រួចគឺធ្វើយ៉ាងណាឲ្យប្រធានបទ “យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង” សម្រេចទទួលបានជោគជ័យតាមការរំពឹងទុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...