ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ចេញ​ផ្សាយ​ ០៩ មេសា ២០២៤ 1806

នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងលោកជំទាវ ថៃ ​​វិឡាល័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមដោយមន្រ្តីរាជការក្រោមឱវាទជាច្រើនរូប។

ជារៀងរាល់ឆ្នាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។ ពិធីតាមបែបសាសនានេះ ប្រារព្ធឡើង​ជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេពធីតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:២៤នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៤ 138

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អញ្ជើញព្រលែងកូនត្រីចម្រុះរាប់ម៉ឺនកូន នៅខេត្តតាកែវ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានអញ្ជើញជាអធិបតី ក្នុងពិធីព្រលែងកូនត្រីចម្រុះសរុបចំនួន ៦០ ០០០កូន...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៤ 149

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកចំនួន២ក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ រួមមាន លោកជំទាវ ចាន់ ផលលឿន ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការក្រសួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៤ 158

ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះសារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

ញត្តិគាំទ្ររបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះសារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៤ 182

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញដឹកនាំក្រុមការងារ ជួប​សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងរាជរដ្ឋាភិបាលជប៉ុន សម្រាប់ការសិក្សា ២០២៤-២០២៥

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតី​ ជួប​សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៤ 180

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីកសិកម្មឃុំ ស្តីពី កសិករអេកូឡូស៊ី កសិកម្មស្តង់ដារ SRP និង App Farmbook ខេត្តសៀមរាប

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៤ 173

លោកប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ​ពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំមួយចំនួន នៅខេត្តកំពង់ធំ

នៅថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ២៤ កក្កដា ២០២៤ 171

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវាយតម្លៃស្ថានភាពនៃការបំផ្លាញដំណាំស្រូវ ពីសំណាក់ រុយស នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យវាយតម្លៃស្ថានភាពនៃការបំផ្លាញរបស់រុយសលើដំណាំស្រូវ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៤ 285

ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង នៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូន ខេត្តកោះកុង របស់អង្គការ WCS

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធស្រះចិញ្ចឹមនិងបង្កាត់ពូជអណ្ដើកហ្លួង...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៤ 271

លោកប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងា​រ​ពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃផលប៉ះពាល់ដំណាំស្រូវដោយសារ​ជំនន់ទឹកភ្លៀង នៅខេត្តកំពង់ធំ

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ ប្រធាននាយកដ្ឋានដំណាំស្រូវ បណ្ឌិត គង់ គា និងក្រុមការងារសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវ​ដោយសារជំនន់ទឹកភ្លៀង...
ចេញ​ផ្សាយ​ ២០ កក្កដា ២០២៤ 281

មន្ត្រីកសិកម្មឃុំ​សំបួរ ស្រុកមង្គលបូរី ប្ដេជ្ញាចិត្តមុតមាំក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីជួយប្រជាកសិករនៅ​ក្នុង​ឃុំគោលដៅឱ្យមានជីវភាពកាន់តែប្រសើរ

កញ្ញា ថុល ចាន់រី ជាមន្ត្រីកសិកម្មមួយរូប ដែលកំពុងឈរជើងនៅឃុំសំបួរ ស្ថិតនៅភូមិ​តាមែងពក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ នៅក្នុងវីដេអូខ្លីនេះ ចាន់រី បានរៀបរាប់អំពីការងាររបស់កញ្ញា...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៤ 271

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជេីញទៅកាន់តំបន់ស្ទឹងអារ៉ែង ដើម្បីពិនិត្យមេីលអំពីលទ្ធភាពបង្កកំណេីត​ និងបង្កាត់ពូជរបស់ត្រីនាគ​ និងសត្វកម្រផ្សេងៗទៀត

នៅរសៀលថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរដោយថ្នាក់ដឹកនាំ​ក្រសួង បានអញ្ជេីញទស្សនកិច្ចមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង​...
ចេញ​ផ្សាយ​ ១៩ កក្កដា ២០២៤ 263

ឯកឧត្តមអនុរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារ​បំពេញ​បេសកកម្មពិនិត្យការអនុវត្តកម្មវិធី ASPIRE-AT នៅខេត្តគោលដៅ​ចំនួន៣

ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផល​កសិកម្ម...