ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប

ចេញ​ផ្សាយ​ ២៦ កញ្ញា ២០២៤ 2514

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើស​ជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប។ សមាសភាព​ចូល​រួមក្នុងប្រតិបត្តិការនេះរួមមាន លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផល​ខាងជើងបឹងទន្លេសាប លោក ហៃ យុង អភិបាលរងក្រុងសៀមរាប លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មន្រ្តីបរិស្ថានប្រចាំ​ស្នាក់ការ​​ចុងឃ្នៀស តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និង​កំលាំង​សហគមន៍​នេសាទចុងឃ្នៀស។

ដោយប្រើ​មធ្យោបាយកាណូតចំនួន០៤គ្រឿង កងកម្លាំងសរុបចំនួន២២នាក់ បានចុះត្រួតពិនិត្យ​និងបង្រ្កាប​បទល្មើស ចាប់ពីចំណុចចុងស្ទឹងអារញ្ញ ភូមិអារញ្ញ សង្កាត់សៀមរាប រហូតដល់ចំណុចទំនប់ព្រហូត និងទំនប់រាំងទេ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ជាលទ្ធផលនៃការបង្រ្កាប បានចំនួន ២ករណី ក្នុងនោះ ករណីទី១ បានរុះរើ និងបំផ្លាញ​ចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ចំនួន១១ របាំង សាច់អួន​ប្រវែង១ ៦០០ម៉ែត្រ ក្បាលលបចំនួន ១១គ្រឿង បង្គោល​ចំរឹងចំនួន ៧០០ដើម និងករណីទី២ បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទស្បៃមុងចំនួន​ ៦របាំង លូស្បៃមុង​ចំនួន ៦គ្រឿង សាច់ស្បៃមុងប្រវែង ៤០០ម៉ែត្រ ចំរឹងចំនួន ១៥០ដើម និងបានចាក់លែងកូនត្រី​ចម្រុះ​ចំនួន៣០គីឡូក្រាម៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មីនា ២០២៦

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 4

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 6

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល ផ្គត់ផ្គង់ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មការបូកសរុបការងារកសិកម្ម ទូទាំងប្រទេស ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារអនុគណៈកម្មការរដ្ឋបាល...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 5

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ

លិខិតថ្លែងអំណរគុណពី សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជូនចំពោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 9

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូ ដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្ទេរបច្ចេកទេសកៅស៊ូដល់មន្ត្រីកសិកម្មឃុំនៃខេត្តកំពង់ធំ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 8

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ "ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 13

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៦៥០គ្រាប់...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 17

សេចក្តីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច

សេចក្តីប្រកាសរួមព័ត៌មាន ស្តីពីការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្ដេច
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 25

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា

នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 27

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានទទួលជួបលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 533

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 679

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...