នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម សណ្តែកកួរចំនួន ២១៤គីឡូក្រាម ត្រសក់ទ្រើងចំនួន ២០គីឡូក្រាម ពោតដំណើបចំនួន ១៧៦ផ្លែ ឪឡឹកទុំក្រហមចំនួន ២ ០០០គីឡូក្រាម និងស៊ុតទាចំនួន ៦០០គ្រាប់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៦ ខែសីហា ការប្រមូលផលបានចំនួន ៣៩លើក សរុបចំនួន ៥០ ២២៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣០ ៦៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១១ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ៤០៤គីឡូក្រាម ពោតចំនួន ៣៥២ផ្លែ ស៊ុតទាចំនួន ៣៥ ៤៩០គ្រាប់ ត្រីអណ្តែងចំនួន ៥៨៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕