Other News
នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ស្តីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ តុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តម ហុង ណារិត បានធ្វើបទអន្តរាគមន៍ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប លើការងារសិទ្ធិនៃការប្រើប្រាស់ដីធ្លីកសិកម្ម ព្រមទាំងលើកឡើងនូវមតិឆ្លើយតបមួយចំនួន ក្នុងគោលដៅកសាងទំនុកចិត្ត ជាពិសេសការរក្សានូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អក្នុងពេលបច្ចុប្បន្ន និងអនាគត៕