Other News
នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកកម្មកម្ពុជា បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា លើកទី១ អាណត្តិទី១ ឆ្នាំ២០២៦-២០២៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ ធ្វេីឡេីងក្នុងគោលបំណងពិភាក្សាលម្អិត និងពិនិត្យដើម្បីអនុម័តលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈនានា ការគ្រប់គ្រងបញ្ជីទ្រព្យសម្បត្តិ និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសតំណាងបុគ្គលិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕