ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចូលរួមប្រមូលផលបន្លែ និងស៊ុតដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 842

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ឃុត ចាន់ដារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងសហការី ព្រមទាំងប្រជាស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាព បានអញ្ជើញចូលរួមចុះប្រមូលផលបន្លែ មានត្រកួនចំនួន ១ ០០០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ១ ០០០គីឡូក្រាម ដែលដាំដុះនៅកសិដ្ឋានកសិកម្មជនភៀសសឹកមណ្ឌលសុវត្ថិភាពបាត់ថ្កាវ ព្រមទាំងស៊ុតទាចំនួន ១ ៥០០គ្រាប់ សម្រាប់ផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋដែលបានភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ 
សូមជម្រាបជូនថា ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យជាសេនាធិការ បានរៀបចំបង្កើតឡើងនូវកសិដ្ឋានកសិកម្មជនភៀសសឹកមណ្ឌលសុវត្ថិភាពបាត់ថ្កាវ សម្រាប់ផ្គត់ផ្គង់ជូនដល់ជនភៀសសឹកលើផ្ទៃដី ២,៥ហិចតា ដែលនឹងមានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែប្រមាណជា ១ ០០០គីឡូក្រាមក្នុង១ថ្ងៃ ដើម្បីសម្រាលបន្ទុកស្បៀង ក៏ដូចជាផ្គត់ផ្គង់ជូនដល់ជនភៀសសឹកក្រោមស្មារតី《យើងរួមគ្នាដើម្បីជាតិ》៕

Other News
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០២៦ 315

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តម គីម រិទ្ធី អញ្ជើញ​ជាអធិបតីភាពក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់មន្ទីរកសិកម្ម​ខេត្ត​ព្រះវិហារ

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 365

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញដឹកនាំក្រុមការងារចុះ ពិនិត្យ​ស្ថានភាពផលិតកម្មបន្លែរបស់កសិករនៅទីតាំងមួយចំនួន ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 340

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 331

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 396

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រៃវែង ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 463

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្មនៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ខេត្តបាត់ដំបង

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 432

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាពជំនាញ ដើម្បីរៀបចំធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគលើកទី ១៣

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្ដល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួម...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 471

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា និងឯកឧត្តម ឡុង អាទិច្ចបូរា អញ្ជើញ​ដឹកនាំកិច្ចប្រជុំស្តីពី ការចាប់ផ្តើមបំពេញការងារសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម សម្រាប់​ការិយ​បរិច្ឆេទឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 506

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុម​ការងារ​​​ចូលរួមកិច្ចប្រជុំ «គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគី​ស្ថានលើកទី២» នៅសាធារណៈរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន តាមរយៈ​ប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា​​​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញក្រសួងកសិកម្មចូលរួមកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 499

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាព​ការ​អនុវត្ដ​គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅខេត្ដបន្ទាយមានជ័យ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 490

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញចូលរួមកិច្ចប្រជុំ​គណៈ​កម្មការតម្រង់ទិសគម្រោងភាពជាដៃគូ សហភាពអឺរ៉ុប និង​អាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី២ (3rd EU-German GATE PSC)

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូល​រួម​កិច្ចប្រជុំ គណៈកម្មការ តម្រង់ទិសលើកទី៣...
ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០២៦ 470

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោកជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...