ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំណេះសំណាលជាមួយកសិករ នៅខេត្តព្រះវិហារ អំពីការផលិត និងបន្សុទ្ធពូជស្រូវសរីរាង្គ

ចេញ​ផ្សាយ​ ២៥ វិច្ឆិកា ២០២៥ 2189

នៅថ្ងៃទី២៤ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីនៃទិវាស្រែបង្ហាញ អំពីបច្ចេកទេសផលិត និងបន្សុទ្ធពូជស្រូវសរីរាង្គ នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី និងនៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ។
ទិវាស្រែបង្ហាញ ដែលត្រូវបានចូលរួមដោយកសិករ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរដែនដី សរុបប្រមាណ ២០០នាក់នោះ ត្រូវបានសហការរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអនុវត្តគម្រោង “ ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅភាគខាងជើងបឹងទន្លេសាប ” (ដែលហៅខ្លីថា “ គម្រោងគជ់ ” )។ គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណង ពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO)។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពី ៖ ១) គុណសម្បត្តិនៃការផលិតស្រូវសរីរាង្គ ដែលរួមមានការមិនធ្វើឱ្យកសិករ អ្នកហូបចុក ដី ទឹក អាកាសធាតុ និងបរិស្ថាន រងគ្រោះដោយសារសារធាតុគីមី ហើយធ្វើឱ្យអ្នកមានជីវភាពធូរធារ និងប្រទេសអ្នកមាន ហ៊ានទិញស្រូវ និងអង្ករ ដោយផ្តល់តម្លៃខ្ពស់ ២) គុណសម្បត្តិនៃការចេះផលិត និងបន្សុទ្ធពូជស្រូវសរីរាង្គ ស្របតាមលក្ខណៈបច្ចេកទេស ដែលរួមមានការធ្វើឱ្យគ្រាប់ពូជសុទ្ធល្អ មានអត្រាដំណុះខ្ពស់ និងមានភាពខ្លាំង ពោលគឺដើមស្រូវដុះលូតលាស់ល្អ ហើយធន់នឹងជំងឺ ឬ លក្ខខណ្ឌមិនអំណោយផលផ្សេងៗ ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីចំណុចមួយចំនួនដែលត្រូវយកចិត្តទុកដាក់ ដូចជា ៖ ការកៀរពង្រាបដីស្រែឱ្យស្មើ ដើម្បីងាយគ្រប់គ្រងទឹក ងាយគ្រប់គ្រងស្មៅចង្រៃ ស្រូវដុះស្មើល្អ ដើមស្រូវទទួលបានទឹក និងជីស្មើៗគ្នា ហើយទុំដំណាលគ្នា ដែលធ្វើឱ្យទទួលបានទិន្នផលខ្ពស់ ហើយគ្រាប់ស្រូវមានទំហំគ្រាប់ប៉ុនៗគ្នា ។ ការកិនស្រូវដែលមានទំហំគ្រាប់ប៉ុនៗគ្នា នឹងផ្តល់អត្រាអង្ករខ្ពស់ ពោលគឺបានអង្ករច្រើន និងបានអង្ករដើមច្រើន ។ មួយវិញទៀត កសិករ មន្ត្រីកសិកម្ម និងអាជ្ញាធរដែនដី គួរស្នើ ឬ ណែនាំអ្នកបញ្ជាម៉ាស៊ីនច្រូត ឬ កុំបៃ ឱ្យបន្ទាបមុខកាំបិត និងបន្ថយល្បឿនច្រូត ដើម្បីកុំឱ្យដាច់កួរ ឬ ជ្រុះគ្រាប់ស្រូវច្រើន និងដើម្បីកុំឱ្យគ្រាប់ស្រូវរងកម្លាំងបោកខ្លាំង ដែលធ្វើឱ្យរលាត់សម្បក និងប្រេះស្រាំគ្រាប់ច្រើន ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីមូលហេតុដែលធ្វើឱ្យស្រូវធ្លាក់ថ្លៃ ជាពិសេសគឺការបញ្ចេញស្រូវ និងអង្ករចូលទីផ្សារអន្តរជាតិ របស់ប្រទេសដែលផលិតស្រូវច្រើន ដូចជាប្រទេសឥណ្ឌាជាដើម ។ ឯកឧត្តមក៏បានលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការធ្វើកិច្ចអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហានេះ ព្រមទាំងពន្យល់អំពីគុណសម្បត្តិនៃសហគមន៍កសិកម្មទំនើប ហើយណែនាំកសិករឱ្យពិចារណាចូលរួម ឬ ចងក្រងគ្នាជាសហគមន៍កសិកម្មបែបថ្មីនោះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 421

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 446

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 853

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 920

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1006

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 926

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1008

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 950

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1019

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1314

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1529

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...