នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី បានអមលោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយិការរងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តទទួលជួបអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ក្រោមកម្មវិធី ASPIRE-AT ដើម្បីពិភាក្សាគ្នាលើការងារ និងកម្មវិធីបណ្តុះបណ្តាល និងការកសាងសមត្ថភាពមន្រ្តីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ លើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមការគាំទ្រពីកម្មវិធី ASPIRE-AT។
សូមបញ្ជាក់ផងដែរថា តាមរយ:កម្មវិធី ASPIRE-AT នេះ ប្រព័ន្ធការពារដំណាំនិងភូតគាមអនាម័យកម្ពុជា ទទួលបានការគាំទ្រអភិវឌ្ឍសមត្ថភាពទាំងផ្នែកទន់ និងផ្នែករឹង (ហេដ្ឋារចនាសម្ព័ន្ធ)។ បន្ថែមលេីនេះទៀត សមត្ថភាពកិច្ចការពារដំណាំនិងភូតគាមអនាម័យ បាននិងកំពុងត្រូវបានពង្រឹងជាបន្តបន្ទាប់ចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្មដំណាំ និងផលិតផលដំណាំ ទាំងបរិមាណ គុណភាព និងសុវត្ថិភាព។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្របានត្រួតពិនិត្យនិងចេញវិញ្ញាបនបត្រភូតគាមអនាម័យសម្រួលការនាំចេញដំណាំនិងផលិតផលដំណាំចំនួន ១៤ ៩១០ ៤៨១ តោន។ វិញ្ញាបនបត្រភូតគាមអនាម័យ (Phytosanitary certificate) បញ្ជាក់ថាដំណាំនិងផលិតផលដំណាំនាំចេញបានបំពេញលក្ខខណ្ឌតម្រូវនាំចូលរបស់ប្រទេសនាំចូល។