ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ចុះល្បាតនិងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តចំនួន៣

ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 2758

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក អមដំណើរដោយ កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីបានចុះបំពេញការងារក្នុងភូមិសាស្ត្រខេត្តសៀមរាប ពោធិ៍សាត់ និងបាត់ដំបង។

សមាសភាពដែលបានចូលរួមថ្ងៃនេះមាន កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបចំនួន ៤នាក់ ផ្នែករដ្ឋបាលជលផលរាំងទិល រួមនិងសង្កាត់ក្រោមឱវាទចំនួន ៧នាក់ និងផ្នែករដ្ឋបាលជលផលព្រែកទាល់ និងសង្កាត់ក្រោមឱវាទ រួមទាំងទីបញ្ជាការស្រាលប្រចាំឃុំកោះជីវាំង ស្រុកឯកភ្នំចំនួន១៩ នាក់  សរុប ចំនួន ៤១ នាក់។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង សំណេះសំណាលសួរសុខទុក្ខ និងបានបើកកិច្ចប្រជុំការពង្រឹងការងារអនុវត្តច្បាប់ស្តីពីជលផល និងវិធានការបន្តក្នុងការត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសផ្សេងៗទៀត ជាពិសេសឧបករណ៍នេសាទ អួនអូសទឹកសាប និងឈឹបយន្ត។

ទីតាំងដែលក្រុមការងារចុះល្បាតទាំងបីខេត្តនោះ រួមមាន ខេត្តពោធិ៍សាត់ នៅក្នុងភូមិសាស្រ្តផ្នែករដ្ឋបាលជលផលរាំងទិល សង្កាត់រដ្ឋបាលជលផលបាកាន ក្នុងដែនអភិរក្សជលផលឡូត៍លេខ២។ ចំណែក ខេត្តបាត់ដំបង នៅក្នុងភូមិសាស្រ្តផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់រដ្ឋបាលជលផលក្បាលតោល ក្នុងដែនអភិរក្សឡូតិ៍លេខ២ និងខេត្តសៀមរាប ចុះត្រួតពិនិត្យបទល្មើសនៅក្នុងកន្លែងអភិរក្សជលផលឡូតិ៍លេខ៤ និងកន្លែងអភិរក្សជលផលកំពង់ភ្លុក ជាលទ្ធផលក្រុមការងារពុំសង្កេតឃើញមានការលួចធ្វើនេសាទឡើយ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 79

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 585

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 610

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 901

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 977

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1069

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 986

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1101

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1028

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1091

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1404

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...