ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 2603

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ ៥០០០នាក់ ចូលរួមមើលពិព័រណ៍ និងរួមមាន វារីវប្បករ ក្រុមហ៊ុន សិប្បកម្មនានា ចូលរួមតាំងបង្ហាញសរុបចំនួន ១០៨ស្តង់ ដាក់តាំងផលិតផលជលផលកែច្នៃក្រោយប្រមូលផល ត្រីចិញ្ចឹម​គ្រប់ប្រភេទ បង្កង បង្គា ក្តាមជាដើម។

កម្មវិធីពិព័រណ៍វារីវប្បកម្មនេះក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឃន៍ជនបទ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលរាជធានីភ្នំពេញ និងសាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប ​និង វិទ្យាស្ថានជាតិ​កសិកម្មកំពង់ចាម។ល។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីពិព័រណ៍អំពីគោលបំណង​នៃការរៀបចំ​ពិធីនេះ ដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍ ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមវារីសត្វគ្រប់ប្រភេទជូនសាធារណជន រួមមាន៖ ១. បង្កើន​ការយល់ដឹងឱ្យបានទូលំទូលាយ អំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា ២. ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិកាតាំងបង្ហាញ និងលក់ផលិតផល​ស្រស់ៗ និងកែច្នៃផលិតផលដែលបានមកពីវារីវប្បកម្ម ជូន​សាធារណ​ជន​បានឃើញ និងជាវទិញ ៣. បង្កើតឱកាសសម្រាប់អ្នកមានបំណងចង់​ស្វែង​​យល់ការធ្វើវារីវប្បកម្ម និងកែច្នៃ ៤. បង្កើនទីផ្សារលក់ផលិតផល​បាន​មកពីធ្វើវារីវប្បកម្ម ៥. បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្ម​លើ​អនុវិស័យវារីវប្បកម្ម ៦. កែប្រែទស្សនៈអ្នកបរិភោគផលិតផលម​កពី​វារីវប្បកម្ម តែងតែគិតថាគ្មានសុវត្ថិភាព និងគ្មានអនាម័យ ៧. បំផុស​ចលនាសាធារណជនឱ្យចូលរួមផុសផុលលើការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុកជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៦ 190

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមក្នុងពិធី យុទ្ធនាការគាំទ្រ និងទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ»

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមក្នុងពិធី យុទ្ធនាការគាំទ្រ...
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៦ 179

ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញកូនផ្សោតថ្មី ១ក្បាលនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី

កូនផ្សោតថ្មី១ក្បាល ដែលកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF ប្រទះឃើញនិងផ្តិតយករូបភាពនៅតំបន់អភិរក្សអន្លង់ផ្សោតកាំពី...
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៦ 318

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ រួមជាមួយប្រជាស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាពបានរួមគ្នាប្រមូលផលបន្លែត្រកួនចំនួន ១ ០០០គីឡូក្រាម និងចែកស៊ុតទាចំនួន ១ ៦០០គ្រាប់

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ រួមជាមួយប្រជាស្ម័គ្រចិត្ត និងសិស្សានុសិស្សដែលកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាពបានរួមគ្នាប្រមូលផលបន្លែត្រកួនចំនួន...
ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០២៦ 357

ត្រីបាណន់គីង្គក់ ហែលបង្អួតខ្លួនចំថ្ងៃនៃសេចក្ដីស្រឡាញ់ នៅប្រជុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ ត្រីបាណន់គីង្គក់មួយក្បាលបានហែលមកក្បែរទូកដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិត របស់ក្រុមការងារអង្គការអភិរក្ស MCC នៅប្រជុំកោះស្ដេច...
ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០២៦ 651

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តម គីម រិទ្ធី អញ្ជើញ​ជាអធិបតីភាពក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់មន្ទីរកសិកម្ម​ខេត្ត​ព្រះវិហារ

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 719

ឯកឧត្តមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញដឹកនាំក្រុមការងារចុះ ពិនិត្យ​ស្ថានភាពផលិតកម្មបន្លែរបស់កសិករនៅទីតាំងមួយចំនួន ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ហាន សុភក្តិ អនុប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 614

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០២៦ 803

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តព្រៃវែង ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្ត​ឆ្នាំ២០២៦

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯក​ឧត្តម ឌិត ទីណា ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 660

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្មនៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ខេត្តបាត់ដំបង

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការដឹកនាំគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 581

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាពជំនាញ ដើម្បីរៀបចំធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួម នៃកិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគលើកទី ១៣

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្ដល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួម...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 687

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា និងឯកឧត្តម ឡុង អាទិច្ចបូរា អញ្ជើញ​ដឹកនាំកិច្ចប្រជុំស្តីពី ការចាប់ផ្តើមបំពេញការងារសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម សម្រាប់​ការិយ​បរិច្ឆេទឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឡុង អាទិច្ចបូរា អគ្គលេខាធិការអាជ្ញាធរសវនកម្មជាតិ...
ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០២៦ 718

លោកជំទាវអនុរដ្ឋលេខាធិការ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុម​ការងារ​​​ចូលរួមកិច្ចប្រជុំ «គណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគី​ស្ថានលើកទី២» នៅសាធារណៈរដ្ឋអ៊ីស្លាម ប៉ាគីស្ថាន តាមរយៈ​ប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខា​​​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញក្រសួងកសិកម្មចូលរួមកិច្ចប្រជុំ...