ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace)

ចេញ​ផ្សាយ​ ០៥ កុម្ភៈ ២០២៥ 1850

នាព្រឹកថ្ងៃទី០៥​ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រគល់កញ្ចប់កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) និងដាក់ឱ្យដំណេីរការជាផ្លូវការនូវប្រព័ន្ធអង្កេតតាមដានឌីជីផលកម្ពុជា (CamTrace) នៅសណ្ឋាគារសូហ្វីតែល​ភ្នំពេញ​ ភូគីត្រា។

ថ្លែងទៅកាន់អង្គពិធី​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុប អង្គការ UNIDO និងដៃគូអភិវឌ្ឍពាក់ព័ន្ធជួយតភ្ជាប់ខ្សែច្រវាក់តម្លៃកាន់តែមានប្រសិទ្ធភាពនូវផលិតផលជលផលក្រោយប្រមូលផល និងអាចឱ្យសហគ្រាសនានា​​ អាចពង្រីកលទ្ធភាពនិងសមត្ថភាពក្នុងជំនួញរបស់ខ្លួន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីការកើនឡើងនៃផលនេសាទដ៏លើសលប់ក្នុងឆ្នាំនេះ ដែលជាផលវិជ្ជមានសម្រាប់ប្រជានេសាទ។ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ណែនាំគិតដល់ប្រជានេសាទនិងសហគ្រាស អំពីការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្ដរភាព តាមរយៈការកែច្នៃសម្រាប់បម្រើដល់តម្រូវការទីផ្សារ ទាំងក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មធនធានជលផលនេះដែរ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានគូសបញ្ជាក់ថា ​សហគ្រាស​ទាំងអស់ត្រូវចេះថែរក្សាទីផ្សារឱ្យបានល្អ​ គោរពតាមលក្ខខណ្ឌស្តង់ដាត្រឹមត្រូវ​ មានគុណភាពល្អ​ មានអនាម័យ​ខ្ពស់​ និងបង្កេីនសមត្ថភាពខ្លួនទៅតាមតម្រូវការទីផ្សារ​ ជាពិសេសទីផ្សារអឺរ៉ុប​ ដែលជាទីផ្សារមួយដ៏ល្អសម្រាប់ការនាំចេញ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានបង្ហាញគោលចំហរគាំទ្រដល់សហគ្រាសនានាក្នុងអនុវិស័យជលផល​ ក្នុងស្មារតីភារតភាពខ្ពស់​ ដេីម្បីអាចធានាធនធានជលផលប្រកបដោយនិរន្តរភាព​ និងប្រេីប្រាស់ពេញសមត្ថភាពនូវធនធានជលផល​ ស្របជាមួយនឹងកម្មវិធីតាមដានអង្កេត​ (CamTrace) មានការត្រួតពិនិត្យច្បាស់លាស់​ មានភាពទុកចិត្ត​ ធានាបាននូវសុវត្ថិភាពចំណីអាហារ​ និងទទួលបានតម្លៃបន្ថែមខ្ពស់។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានថ្លែងអំណរគុណដល់សហភាព​អឺរ៉ុប​ អង្គការ UNIDO សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) ធនាគារ​ និងវិស័យឯកជន​ ដែលជានិច្ចជាកាលជួយគាំទ្រនូវតម្រូវការបច្ចេកទេស​ ទុនហរិញ្ញប្បទាន​ និងដោះស្រាយបញ្ហាប្រឈមនានា​ក្នុងវិស័យកសិកម្ម​។ ស្របនឹងលទ្ធផលវិជ្ជមាននេះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បានអំពាវនាវដល់បណ្តាធនាគារផ្សេងៗទៀតគិតគូរក្នុងការចូលរួមផ្តល់ជាទុនកម្ចីសម្រាប់សហគ្រាសក្នុងអនុវិស័យជលផល ដែលមានការធានាត្រឹមត្រូវ​ និងផ្តល់ផលចំនេញទាំងអស់គ្នា​ និងជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 21

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតថ្វាយព្រះពរ របស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមក្រាបបង្គំទូលថ្វាយ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 120

សេចក្ដីព្រាងច្បាប់ស្ដីពីជលផល ទទួលបានការឯកភាពពីគណៈកម្មការទី៣ នៃរដ្ឋសភា និងសម្រេចបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យទៅតាមនីតិវិធី

នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 71

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល

នៅព្រឹកថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងច្បាប់ស្តីពីជលផល​...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៥ 75

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញចូលរួមប្រារព្ធពិធីបើកការដ្ឋាន ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងលូ នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចាត់តាំងពី ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡឹក សុធារ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តន៍កម្មវិធីផ្តល់អាហារតាមសាលារៀននៅក្នុងស្រុកចំនួនពីរ នៃខេត្តឧត្តរមានជ័យ

នៅថ្ងៃទី ៨-៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលមានតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម...
ចេញ​ផ្សាយ​ ០៩ ឧសភា ២០២៥ 483

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំវេទិកាសាធារណៈ នៅ​ឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំវេទិកាសាធារណៈ នៅឃុំព្រះ​នេត្រព្រះ ស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 759

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះ​បណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត ដើម្បីអាហារូបត្ថម្ភ» ដល់មន្ត្រីកសិកម្មឃុំ ខេត្តកំពង់ធំ

នៅថ្ងៃទី៧-ទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម​​រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុង​វគ្គបណ្តុះបណ្តាល​ស្តីពី «ការអនុវត្តន៍កសិកម្មវៃឆ្លាត...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 533

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 525

ឯកឧត្តម​ ឡោ​ រស្មី​ បេីកវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករលក់ជី​...
ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៥ 511

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាល​ក្រុមការងារឈរជើងនៅកន្លែងអភិរក្សជ្រោយស្តី នៅខេត្ដពោធិ៍សាត់

នៅថ្ងៃពុធ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ចេញ​ផ្សាយ​ ០៧ ឧសភា ២០២៥ 566

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំប្រជុំក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) សម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធាន បានអញ្ជើញដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ...
ចេញ​ផ្សាយ​ ០៧ ឧសភា ២០២៥ 931

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ