នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៨០០គីឡូក្រាម សណ្តែកកួរចំនួន ១០០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៣៥គីឡូក្រាមជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ការប្រមូលផលបានចំនួន ៤៣លើក សរុបចំនួន ៥៣ ១១៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣១ ៤៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ១ ១៩៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៣៧ ៣៩០គ្រាប់ ត្រីអណ្តែងចំនួន ៨៣៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕