ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​មន្ត្រីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងសេវាកម្មកសិកម្មនៅមូលដ្ឋាន និងគាំទ្រដល់កសិករ

ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 114

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់​ទិស​មន្រ្តី​កសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ពង្រឹងការអនុវត្តការងារនៅមូលដ្ឋាន និងលើកកម្ពស់​ប្រសិទ្ធភាពសេវាកម្មកសិកម្មជូនកសិករ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តត្បូងឃ្មុំ និងមន្ត្រីកសិកម្មឃុំទូទាំងខេត្តត្បូងឃុំ សរុបអ្នកចូលរួម​ប្រមាណ​៧០នាក់។
ប្រធានបទសំខាន់ៗលើកយកមកពិភាក្សារួមមាន៖ ពង្រឹងការអនុវត្តការងារ ដើម្បី​សម្រេចឱ្យបានល្អនូវសមិទ្ធកម្មឆ្នាំ២០២៦ ការបម្រើសេវាកម្មដល់កសិករ ការធ្វើ​បច្ចុប្បន្ន​ភាពស្ថិតិកសិកម្មឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ តាមដាន និង​ដោះស្រាយ​បញ្ហាប្រឈម ដែលកើតឡើងដោយសារឥទ្ធិពលភ្លៀងកក់ខែ ជាពិសេស​លើ​ដំណាំស្វាយចន្ទី និងទុរេន។ ជំរុញផលិតកម្មកសិកម្មដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប ជាពិសេសលើដំណាំម្រេច ដែលជាដំណាំមានសក្តានុពល​សំខាន់​របស់ខេត្តត្បូងឃ្មុំ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 58

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈកម្មការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី អាទិភាព និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលី លើវិស័យកសិកម្ម

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈកម្មការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 115

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​មន្ត្រីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងសេវាកម្មកសិកម្មនៅមូលដ្ឋាន និងគាំទ្រដល់កសិករ

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់​ទិស​មន្រ្តី​កសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 112

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ និងមន្រ្តី​កសិកម្ម​ឃុំ ប្រជុំពិនិត្យវាយតម្លៃលើការងារកសិកម្ម នៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះពិនិត្យ ដំណាំស្វាយចន្ទី...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 171

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP ជូនដល់កសិករអ្នកដាំ​កាហ្វេ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីផ្តល់វិញ្ញាបនបត្រ CamGAP...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 170

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង «CAPFISH-Capture» របស់អង្គការ FAO

នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលទ្រព្យសម្បត្តិរបស់គម្រោង...
ចេញ​ផ្សាយ​ ១០ មីនា ២០២៦ 174

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ «ពង្រឹងលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ​របស់​គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោត​ទន្លេមេគង្គ»

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាង​ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 242

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៦០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់...
ចេញ​ផ្សាយ​ ៩ មីនា ២០២៦ 221

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកជំទាវ​ បានអញ្ជើញជាអធិបតីភាពក្នុងពិធី អបអរសាទរ​ ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលើកទី១១៥​ ឆ្នាំ២០២៦​ ក្រោមប្រធានបទ «សន្តិភាព​ និងសន្តិសុខ​ សម្រាប់ស្រ្តី​ និងគ្រួសារ»

នាព្រឹកថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី​ អបអរសាទរ​...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 342

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦

អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 327

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារនិងដោះស្រាយបញ្ហាប្រឈមនានាក្នុងការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយ នៅខេត្តរតនគិរី

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ៨ មីនា ២០២៦ 324

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា តាមរយៈទស្សនកិច្ចសិក្សាពីតួនាទីស្ត្រីក្នុងវិស័យជលផល

នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ូ សុពណ៌ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខា​ធិការ ព្រមទាំងសហការី នៃក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម...
ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 295

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)

ទិដ្ឋភាពនៃហ្វូងផ្សោតក្បាលត្រឡោក (Irrawaddy dolphins) បង្ហាញនូវសកម្មភាពនៃបច្ចេកទេសក្នុងការចាប់ចំណីដ៏អស្ចារ្យ «Mud-Pluming» (ការបក់ភក់)។