ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ប្រតិបត្តិការនៃការបង្ក្រាបនោះ បានកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់បាន ០១ករណី ដែលជាបទល្មើសធ្វើការនេសាទដោយប្រើឧបករណ៍ស្បៃមុង។ ក្នុងនោះបានបំផ្លាញចោលនូវ៖ របាំងស្បៃមុង ៥០០ ម៉ែត្រ លូស្បៃមុង ១២ មាត់ បង្គោល ១៥០ ដើម ព្រមទាំងបានលែងត្រីចម្រុះចំនួន ២០ គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ៕