ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោក Tomonori KIMURA (Founder & CEO of Asian Gateway Corporation) ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

ចេញ​ផ្សាយ​ ៣ មីនា ២០១៨ 4153

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក Tomonori KIMURA (Founder & CEO of Asian Gateway Corporation) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារនិងជម្រាបជូនពីគោលបំណសំខាន់ៗនៃគម្រោងជលវប្បកម្មគឺការដាំបន្លែក្នុងទឹក (Hydroponic Farm)។ គម្រោង នឹងសហការអនុវត្ត ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គោលបំណងរបស់គម្រោងគឺ

ទី១-ធ្វើការណែនាំបច្ចេកវិទ្យាថ្មីអំពីការដាំបន្លែក្នុងទឹកដល់និសិ្សត កសិករ និងវិស័យឯកជនដើម្បីពង្រីកការអភិវឌ្ឍបច្ចេកវិទ្យានេះបន្លែមទៀតឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងស្រុកនាពេលបច្ចុប្បន្ន

ទី២-សិក្សាស្រាវជ្រាវពីតម្រូវការនៅលើទីផ្សារបន្លែដែលផលិតដោយប្រព័ន្ធនេះ

ទី៣-អភិវឌ្ឍធនធានមនុស្សសម្រាប់និស្សិតឲ្យយល់ដឹងពីបច្ចេកវិទ្យាធ្វើយ៉ាងណាជំរុញផលិតកម្មបន្លែឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាព និង

ទី៤-សិក្សាពីលទ្ធភាពអាចប្រើប្រាស់សម្ភារៈក្នុងស្រុកមួយចំនួនដែលជួយកាត់បន្ថយថ្លៃដើមក្នុងការផលិតបន្លែតាមរបៀបបច្ចេកវិទ្យានេះ។ លោកបានបន្ថែមទៀតថាគម្រោងនេះនឹងមិនប្រើសារធាតុគីមី ផលិតផលិតផលសុវត្ថិភាព កាត់បន្ថយថ្លៃដើមផលិត ផ្គត់ផ្គង់ដល់អតិថិជនដែលមានចំណូលមធ្យម ហើយអនាគតនឹងផ្ទេរបច្ចេកវិទ្យានេះឲ្យដល់ក្រុមហ៊ុនក្នុងស្រុក ជាពិសេសនិស្សិតជំនាន់ក្រោយ។ សូមជម្រាបជូនថាបច្ចេកវិទ្យានេះគឺជាការដាំដុះបន្លែក្នុងបន្ទប់ដោយប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ អាចគ្រប់គ្រងសីតុណ្ហភាព សំណើម មិនរណបនឹងធម្មជាតិដូចជាភ្លៀងច្រើន រាំងស្ងួត សត្វល្អិត ឬជំងឺបំផ្លាញទ្បើយ ។ មានមតិនាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក Tomonori KIMURA ប្រជាជនកម្ពុជាជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញបាននិងកំពុងមានចំណាប់អារម្មណ៍ខ្ពស់ពីបញ្ហាសុខភាពទាក់ទងទៅ នឹងការបរិភោគចំណីអាហារ ពិសេសបន្លែនិងផ្លែឈើ ដូច្នេះឯកឧត្តមសូមធ្វើការគាំទ្រនិងលើកទឹកចិត្តដល់គម្រោង ជលវប្បកម្មនេះ និងសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យនិងអាចពង្រីកបច្ចេកវិទ្យានេះទៅតាមបណ្តាខេត្ត-ក្រុងមួយចំនួននាពេលអនាគត។ ម៉្យាងវិញទៀតឯកឧត្តមចង់ឲ្យគម្រោងនេះផ្ទេរបច្ចេកវិទ្យាដល់និស្សិត និងក្រុម ហ៊ុនផលិតបន្លែសុវត្ថិភាពក្នុងស្រុក ផលិតបន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការនាំចូល។ ឯកឧត្តមសុំឲ្យឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មត្រូវយកចិត្តទុកដាក់រួម សហការឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានផ្លែផ្កានាពេលអនាគត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 222

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 562

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 595

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 594

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 633

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 635

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 637

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 636

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 624

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...