ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោកបណ្ឌិត Kiwon Jang នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមរដ្ឋមន្ដ្រី បានស្វាគមន៍ប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ ហើយភាគីទាំងពីរបានពិភាក្សាលើការអភិវឌ្ឍធនធានមនុស្សរួមគ្នា និងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវកសិកម្ម ដើម្បីសម្រេចបានគោលដៅកសិកម្មប្រកបដោយនិរន្តរភាព៕