ព័ត៌មានផ្សេងៗទៀត
នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុននាំចូលអង្ករ Don Fernando Grains Inc. នៃប្រទេសហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជន និងលទ្ធភាពនាំចូលអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕