Other News
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញប្រគល់-ទទួលទូកចំនួន ៣គ្រឿង ជូនមន្រ្តីឆ្មាំទន្លេសម្រាប់ការអនុវត្តការងារល្បាតសត្វផ្សោត ដែលជាជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង នៅទីស្នាក់ការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គនៅតំបន់កាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕