ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចុះល្បាត និងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រមួយចំនួន នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ៤ មករា ២០២៥ 2934

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក កើត គា នាយអធិការ​​​​​​​​​រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងសហការី លោក ខា អ៊ីត អនុប្រធានការិយាល័យវិវាទកម្ម នៃរដ្ឋបាលជលផល បានចុះសំណេះ​សំណាល និងថ្លែងអំណរគុណ ដល់កងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែល​ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការស្ដីទី កងរាជអាវុធ​ហត្ថ តំណាងលោកឧតុ្តមសេនីយ៍ត្រី សៀ ទីន ដែលមានកម្លាំងសរុប​ចំនួន​១៣នាក់ ជាកម្លាំងដែលមកពីបញ្ជាការដ្ឋាន​កងរាជអាវុធ ក្រុងសៀមរាប ក្រុងរុនតាឯក និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តដឹកនាំ​កម្លាំងចម្រុះថ្នាក់ជាតិ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំការស្នាក់ការ​កំពង់ភ្លុក ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស​នៅ​កន្លែង​អភិរក្សជលផលកំពង់ភ្លុក និងកន្លែងអភិរក្សជលផលឡូត៍លេខ៤ ជា​លទ្ធផល ពុំបានជួបប្រទះឃើញមានការលួចធ្វើនេសាទ នៅក្នុងកន្លែង​អភិរក្ស​ជលផលទាំងនោះទេ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២៦ 449

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អ​មដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 869

«សន្និសីទអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី ឆ្នាំ២០២៦» បិទបញ្ចប់ដោយឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញអភិរក្សថនិកសត្វទឹកសាបនិងសមុទ្រថ្នាក់តំបន់

សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 983

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1023

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 996

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចសិក្សា​ និងលើកទឹកចិត្តដល់វិនិយោគគិនចិនលើវិស័យកសិកម្ម​ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1062

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!»

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1038

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់កសិកម្មជូនសហគមន៍ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម​ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1077

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ ជាង ៣០០គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1056

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា រួមដំណើរគណៈប្រតិភូស្ថាប័នជលផលចិន និង IHB ទស្សនកិច្ចកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃខេត្តសៀមរាប

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 1450

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1505

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1577

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...