Other News
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ផាត ផៅ មន្រ្តីកសិកម្មឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានជួយចុះតាមដានតំលៃទីផ្សារស្រូវ និងជួយសម្របសម្រួលទីផ្សារ ជូនប្រជាកសិករលក់ស្រូវផ្ការំដួល ចំនួន៣គ្រួសារនៅក្នុងឃុំសូភី ដែលបរិមាណស្រូវចំនួន២២តោន។
ក្នុងនោះស្រូវមានគុណភាពល្អ លក់បានតម្លៃពី១០០០រៀល ទៅ១២០០រៀល/គីឡូក្រាម និងស្រូវមានគុណភាពលេខ២ មានតម្លៃចន្លោះពី៩០០រៀល ទៅ៩៦០រៀល/គីឡូក្រាម។ គិតមកត្រឹមថ្ងៃទី១៨ ខែវិច្ឆិកានេះ ការប្រមូលស្រូវសរុបនៅក្នុងឃុំបានចំនួន៣២០តោន៕