ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងនៃអង្គការ USAID និងសហការីចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៣ តុលា ២០១៩ 4698

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង នៃអង្គការ USAID និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍ជួនជ្រាបអំពីវឌ្ឍន ភាពនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀង និងសុំការណែនាំ ចង្អុលបង្ហាញបន្ថែមអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ ហើយឆ្លៀតឱកាសនេះ ធ្វើការណែនាំនាយកកម្មវិធីសុវត្ថិភាពស្បៀង និងបរិស្ថានដែលទើបអញ្ជើញមកថ្មី គឺ លោក RICHARD Chen ផងដែរ។

ក្រោយពេលបានស្តាប់របាយកាណ៍អំពីវឌ្ឍនភាពនៃកម្មវិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ: អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់អនុវត្តកម្មវិធីខាងលើ និងថ្លែងអំណរគុណចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានសហការអនុវត្តកម្មវិធីទទួលបាលលទ្ធផលគួរជាទីមោទន ដែលសមិទ្ធផលនេះបាននិងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទ កំណើនប្រាក់ចំណូល កំណើនផលិតផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ។

ដោយឡែក យុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជាសម្រាប់ ០៥ ឆ្នាំខាងមុខ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍គន្លឹះសំខាន់ ០៨ គឺ៖
ទី១- បណ្តុះបណ្តាលធនធានមនុស្សគឺជាអាទិភាពរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល ទាំងបច្ចេកទេស បទពិសោធន៍ និងការអនុវត្តផ្ទាល់ ជាសំខាន់សម្រួល ឬតម្រង់ទិសឲ្យពួកគេចូលរួមបម្រើក្នុងវិស័យឯកជន ឬបង្កើតការងារដោយខ្លួនឯក ដោយនាំយកចំណេះជំនាញថ្មីៗ ទំនើបទាន់សម័យ សមស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍។
ទី២- ការពង្រឹង និងពង្រីកការអនុវត្តអនាម័យ និងភូតគាមអនាម័យ (SPS) លើផលិតកម្ម និងលើវិស័យកែច្នៃគឺជាដើមចមសំខាន់សម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយនេះគឺជាគោលនយោបាយអាទិភាពរបស់ក្រសួង។
ទី៣- ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ គឺជាសកម្មភាពចាំបាច់ និងបន្ទាប់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការបង្កើតប្រព័ន្ធខ្សែច្រវ៉ាក់ផលិតកម្មត្រជាក់ (cool chain)ក្នុងផលិតកម្ម បន្លែ សាច់សត្វ និងផលិតផលជលផល ដែលប្រទេសសមាជិកអាស៊ានមួយចំនួនកំពុងអនុវត្តយ៉ាងសកម្ម ហើយលោកបានស្នើឲ្យ USAID ពិនិត្យពិចាររណាលើចំណុចនេះឲ្យបានស៊ីជម្រៅ។
ទី៤- វិស័យស្រូវអង្គរ លោករដ្ឋមន្រ្តីបានស្នើឲ្យ USAID ពិនិត្យលើការពង្រឹងវិស័យឯកជន ក្នុងការចូលរួមការផលិតពូជ រោងសម្ងួត ឃ្លាំងស្តុក និងការធ្វើឲ្យប្រសើរនូវគុណភាពផលិត និងការវេចខ្ចប់។
ទី៥- ពង្រឹងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាភាពយុត្តធម៌រវាងអ្នកផលិត និងវិស័យឯកជន (អ្នកទិញ) បរិមាណផ្គត់ផ្គង់ គុណភាព តម្លៃ និងទីផ្សារ។
ទី៦- ពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការគ្រប់គ្រងធនធានធម្មជាតិ និងព្រៃឈើប្រកបដោយចីរភាព ដោយត្រូវធ្វើការជាដៃគូជាមួយសហគមន៍ព្រៃឈើ និងស្ថាប័ន ជៀសវាងការចោទប្រកាន់ដាក់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា USAID នឹងទទួលអនុសាសន៍ខាងលើទៅពិនិត្យ វាយតម្លៃ និងសម្រេចធ្វើការឧបត្ថម្ភគាំទ្រដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ ឆ្លើយតបសំណើ លោកស្រី Veena Reddy ថា USAID នឹងយកអនុសាសន៍ខាងលើទៅពិនិត្យពិចារណា ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មកម្ពុជា សម្រាប់រយ:ពេល ០៥ឆ្នាំ ខាងមុខ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 329

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...