ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្រ្ដីជំនាញចុះពិនិត្យ ស្ថានភាពផលិតកម្មផ្លែឈើ បន្លែ និងសក្ដានុពលជំរុញការគាំទ្រ នៅខេត្តចំនួនពីរ

ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៥ 2997

នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥  ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្ដីជំនាញ ចុះ​ពិនិត្យ​ស្ទាបស្ទង់ស្ថានភាពផលិតកម្មផ្លែឈើ បន្លែ និងសក្ដានុពល​ជំរុញ​ការ​គាំទ្រ នៅ​ខេត្ដព្រៃវែង និងខេត្តស្វាយរៀង។

នាឱកាសជួបពិភាក្សានោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ណែនាំតម្រង់​ទិសដល់មន្ទីរកសិកម្មនៃខេត្តទាំងពីរ នូវចំណុចមួយចំនួនដូចជា៖ ទី១.ត្រូវយកចិត្ត​ទុក​ដាក់ ជំរុញតាមយន្តការ ក្រុមអ្នកផលិត សហគមន៍កសិកម្ម ឬសហគមន៍កសិកម្ម​ទំនើបក្នុងផលិតកម្មបន្លែ និងផ្លែឈើ ដែលមានលក្ខណៈសមស្របក្នុងការទទួលយក​ការ​គាំទ្រពីគម្រោង កម្មវិធីរបស់ក្រសួង និងដៃគូរអភិវឌ្ឍ។

ទី២. ជំរុញបង្កើនផលិតកម្មក្រៅពីដំណាំស្រូវ ដែលផ្តល់ចំណូលដល់កសិករច្រើន​ជាង​មុន ក្នុងពេលដែលផលិតកម្មស្រូវសរុបរបស់កម្ពុជា មានរហូតជាង ១៤លាន​តោន នាឆ្នាំ២០២៥នេះ ទី៣.ចុះពិនិត្យវាយតំលៃវឌ្ឍនភាពសហគមន៍​កសិកម្ម​ដែល​មានស្រាប់ និងបន្តជួយគាំទ្របច្ចេកទេស ការគ្រប់គ្រង និងការងារទីផ្សារ ចំពោះ​សហគមន៍​ដែលមានសក្តានុពល តាមរយៈកញ្ចប់ថវិការបស់មន្ទីរ និងគម្រោងផ្សេងៗ និងពិនិត្យ​លទ្ធភាពប្រែក្លាយជាសហគមន៍កសិកម្មទំនើប។

បន្ទាប់ពីកិច្ចប្រជុំនៅមន្ទីរកសិកម្មខេត្ដនៃទាំងពីរ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រី​ជំនាញ​បានបន្តចុះពិនិត្យ ស្ថានភាពផលិតកម្ម បន្លែ ផ្លែឈើ និងដំណាំរួមផ្សំ ក៏ដូចជា​ទីតាំង​ប្រមូលទិញ នៅតាមចម្ការ ២ទីតាំង នៅស្រុកពាមរក៍ ខេត្ដព្រៃវែង និងចម្ការ​ដំណាំ​បន្លែ ២ទីតាំង និងកន្លែងប្រមូលទិញបន្លែ១កន្លែង នៅស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។

ជាចុងបញ្ចប់ក្នុងដំណើរចុះជួបកសិករ ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំ ពីការ​ដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាទីផ្សារ ។ ចំណែកការពិភាក្សាជាមួយថ្នាក់​ដឹកនាំ​សហគមន៍កសិកម្ម ឯកឧត្ដម បានលើកទឹកចិត្ដឱ្យអ្នកពាក់ព័ន្ធទាំងអស់​ពង្រឹង​ខ្លួនឯង បន្ដកិច្ចសហការណ៍ល្អជាមួយមន្ទីរកសិកម្មខេត្ដ ដែលជាសេនាធិការរបស់​ក្រសួង​កសិកម្ម លើការងារបច្ចេកទេសដាំដុះ (ការប្រើប្រាស់ធាតុចូលកសិកម្ម) ផែនការ​ច្បាសលាស់ក្នុងការផលិត(ផ្គង់ផ្គង់បានទៀងទាត់ ទាំងគុណភាព និង​បរិមាណ) បង្កើនប្រសិទ្ធភាពផលិតកម្ម និងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ (ការចុះកិច្ចសន្យាទិញ-លក់)ជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 508

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ជម្រាបប្រាប់គណៈប្រតិភូនាវាសន្តិភាពមេគង្គ-ឡានឆាង ថា៖ «សន្តិភាព ជាគ្រឹះដ៏សំខាន់នៃការអភិរក្សសត្វផ្សោតនៅកម្ពុជា»

នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ នៃ «គម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 489

ស្រូវរងផលប៉ះពាល់នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បានស្តារឡើងវិញក្រោយពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ​អន្តរាគមន៍បូមទឹកសង្គ្រោះ

នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ​មាន​ការអមដំណើរពី ឯកឧត្តម សុខ វិសាល ព្រមទាំងថ្នាក់ដឹកនាំ...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 511

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹកនិងសិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ សីហា ២០២៦ 494

កិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តមរដ្ឋលេខាធិការ​ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 646

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលក់-ទិញផលិតផលកសិកម្មសរីរាង្គ នៅខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាកសិករ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 636

ស្រូវរបស់ប្រជាកសិករ នៅស្រុកព្រះ​នេត្រព្រះ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានអន្តរាគមន៍​សង្គ្រោះ ​​ស្តារ​បានឡើង​វិញស្ទើរទាំងស្រុង

នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុ​រដ្ឋលេខាធិការ អមដំណើរដោយលោកស្រី អន ស៊ីថា ប្រធាន​ស្តីទី​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីបច្ចេកទេស...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 621

«គម្រោងមេគង្គរីកចម្រើន» ពង្រឹងភាពធន់នឹងការប្រែប្រួល​អាកាស​​ធាតុ និងលើកកម្ពស់ជីវភាពសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី និងមណ្ឌលគិរី

នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះ​បញ្ចាំង​ការ​សហការគ្នារវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៧ សីហា ២០២៦ 569

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយច្បាប់​ស្តី​ពីជលផល និងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋ​លេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុម​ការងារបច្ចេកទេស ចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 641

លោកជំទាវ អ៊ឹម រចនា ដាក់ទិសដៅថ្មីដើម្បីប្រសិទ្ធភាពនៃការអភិរក្ស​ផ្សោត​ទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព​ពេលចេញល្បាតក្នុងរដូវវស្សា

នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 644

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំរៀបចំ និងដំណើរការវេទិកាស្តីពីការភ្ជាប់ និងពង្រឹងទំនាក់ទំនងអាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនប្រមូលទិញ កែច្នៃ និងនាំចេញមៀនប៉ៃលិន

ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងការដាំដុះ ការប្រមូលទិញ ការកែច្នៃ និងការនាំចេញមៀនប៉ៃលិន ហើយរួមគ្នាកំណត់រកដំណោះស្រាយសមស្រប នៅថ្ងៃទី ៦...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 624

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​ ដើម្បីគាំទ្រការប្រើប្រាស់កសិផលក្នុងស្រុក

នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងរៀបចំអាហារដ្ឋាន​...
ចេញ​ផ្សាយ​ ៦ សីហា ២០២៦ 735

ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ចិន ឡាវ និងមីយ៉ាន់ម៉ា ធ្វើទស្សន​កិច្ច​ពិនិត្យជាក់ស្តែងនៅដែនជម្រកសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់ម​ក​ពី​ប្រទេសចិន ឡាវ និងមីយ៉ាន់ម៉ា បានអញ្ជើញចុះធ្វើទស្សនកិច្ច​ពិនិត្យ​ជាក់ស្តែងនៅលើផ្ទៃទឹកនៃទន្លេមេគង្គ...