ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ទស្សន​កិច្ច​សិក្សា​សហគមន៍នេសាទ និងចូលរួមវេទិកាស្តីពី «កិច្ចសហ​គ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» ខេត្តព្រះសីហនុ

ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៦ 736

នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋ លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ ជំនាញនៃអគ្គនាយកដ្ឋានជលផល អាជ្ញាធរខេត្ត អាជ្ញាធរស្រុកព្រៃនប់ ឃុំពាក់ព័ន្ធ សហគមន៍នេសាទ និងដៃគូអង្គការ NGOF, CNRO និងអង្គការ AAC ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសហគមន៍នេសាទ និងចូលរួមវេទិកាភាពជាដៃគូ ស្តីពី «កិច្ចសហគ្រប់គ្រងធន ធាន ជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» នៅខេត្តព្រះសីហនុ។
នាដំណើរចុះទស្សនកិច្ច ឯកឧត្តម ទឹម បូរក្ស និងក្រុមការងារបាន ស្វែងយល់ពីវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពធនធាន ជលផលជាសក្តានុពល នៅក្នុងកន្លែងសហគមន៍នេសាទ ជាអាទិ៍ មាន៖ ព្រៃកោងកាង ផ្សោតសមុទ្រ សត្វស្លាប ទីតាំងធ្វើវារីវប្បកម្ម និងតំបន់ទេសចរជលផលជាដើម។
ជាមួយគ្នានោះដែរ នៅក្នុងវេទិកាស្តីពី «កិច្ចសហគ្រប់គ្រងធនធាន ជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» ឯកឧត្តម ទឹម បូរក្ស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ លើការ អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ គួបផ្សំនឹងការអភិរក្សធនធានធម្មជាតិ តំបន់គ្រប់គ្រងជលផលសមុទ្រ តាមរយៈការពង្រឹងសហគមន៍នេសាទ និងបណ្តាញសហគមន៍នេសាទ។
ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងធ្វើបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋាន ពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផល និងការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព។ ឯកឧត្តមបានបញ្ជាក់ ទៀតថា វេទិកានេះជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ចែក រំលែកបទពិសោធ ផ្លាស់ប្តូរយោបល់ និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងអភិបាលកិច្ចសហគមន៍ ការពារធនធានជលផល និង លើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរ ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងពាក្យស្លោក «មានហូប មានប្រើ មានបាន និងមានរហូត»៕

Other News
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 461

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ​ចុះល្បាត និងបង្រ្កាប បទល្មើសនេសាទ ក្នុងភូមិសាស្ត្រពីរខេត្តនៅបឹងទន្លេសាប

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អមដំណើរដោយលោក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 496

យុទ្ធនាការផ្សព្វផ្សាយ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តតាកែវ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​គម្រោង​លើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 469

ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផល នៅ​ចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ជួង សុភា នាយខណ្ឌរដ្ឋបាល​ជលផលបាត់ដំបង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងបង្ក្រាបបទ​ល្មើសជលផលនៅចំណុចរហាលទ្រនំជ្រឹង ភូមិកំពង់ប្រហុក...
ចេញ​ផ្សាយ​ ១៨ កក្កដា ២០២៦ 484

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ

នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើជាប្រធានគណៈអធិបតីក្នុងពិធីបើកវេទិកាភ្ជាប់ទំនាក់ទំនងរវាងកសិករនាំមុខនៃខ្សែច្រវាក់តម្លៃមាន់ស្រែ...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៦ 578

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន លើកទឹកចិត្តឱ្យមន្ទីរកសិកម្មខេត្តរតនគិរី បង្កើនការទាក់ទាញវិនិយោគិនកែច្នៃកសិផល និងត្រៀមលក្ខណៈអនុវត្តកម្មវិធី CERC នៃគម្រោង CaWSIP

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៦ 582

ខណ្ឌរដ្ឋបាលជលផលក្រចេះ សហការជាមួយកម្លាំងចម្រុះពាក់ព័ន្ធ ឆ្មាំទន្លេតំបន់កាំពី ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ តាមដង​ទន្លេ​មេគង្គ ក្នុងខេត្តក្រចេះ

ចាប់ពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមឆ្មាំទន្លេតំបន់កាំពី-ជ្រោយបន្ទាយ សហការជាមួយកម្លាំង​នគរបាល​ប៉ុស្តិ៍រដ្ឋបាលថ្មគ្រែ និងសហគមន៍នេសាទសំបុក...
ចេញ​ផ្សាយ​ ១៧ កក្កដា ២០២៦ 586

កិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើង​ស្រូវ-អង្ករនៅកម្ពុជា (BRIC)» ជាកម្លាំងចលករថ្មី បង្កើនប្រាក់ចំណូល​កសិករ និងអភិវឌ្ឍផលិតកម្មស្រូវ-អង្ករ ប្រកបដោយនិរន្តរភាព

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៦ 737

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ទស្សន​កិច្ច​សិក្សា​សហគមន៍នេសាទ និងចូលរួមវេទិកាស្តីពី «កិច្ចសហ​គ្រប់គ្រងធនធានជលផល និងអភិបាលកិច្ចសហគមន៍នេសាទ» ខេត្តព្រះសីហនុ

នៅថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋ លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៦ 805

កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅ​ស្រុក​ចំនួន៣ ក្នុងខេត្តកណ្តាល

ចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០២៦ អធិការដ្ឋានរដ្ឋបាលជល​ផលចតុមុខ បានសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល កងកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យនិងបង្ក្រាប​បទល្មើសនេសាទ...
ចេញ​ផ្សាយ​ ១៦ កក្កដា ២០២៦ 794

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កក្កដា ២០២៦ 964

ឯកឧត្តមអនុរដ្ឋលេខាធិការ សុខ វិសាល អញ្ជើញដឹកនាំក្រុមការងារប្រជុំផ្សព្វផ្សាយការចែកខិត្តប័ណ្ណ និងការដាក់ពាក្យស្នើសុំពីគម្រោង EMPOWER

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ១៥ កក្កដា ២០២៦ 953

ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមកម្លាំងចម្រុះ​សហការចុះបង្ក្រាបបទល្មើសនេសាទ នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុញ វុទ្ធី នាយខណ្ឌរដ្ឋបាល​ជល​ផលបន្ទាយមានជ័យ និងមន្ត្រី ជំនាញសហការជាមួយលោកអភិបាលស្រុកភ្នំស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីបរិស្ថាន...