ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែ មាន ត្រកួនចំនួន ៧៥០គីឡូក្រាម និងស្ពៃចង្កឹះចំនួន ២៥០គីឡូក្រាម ជូនដល់ប្រជាស្ម័គ្រចិត្តដែលបានចូលរួមជួយការងារដាំដុះបន្លែក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ១៥លើក ស្មើ ២០ ០១០គីឡូក្រាម ដែលក្នុងនោះរួមមាន៖ ត្រកួនបានចំនួន ១២ ៦៨០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ស៊ុតទាចំនួន ៩ ៨៩០គ្រាប់ និងត្រីអណ្តែងចំនួន ៥០គីឡូក្រាម៕